មហាជនអ្នកលេងបណ្តាញសង្គមបានរិះគន់ទៅកាន់អ្នកជំនួញល្បីលោកស្រី ទ្រី ដាណា ថាដើម្បីតែលុយលក់ឡេឱ្យដាច់ហ៊ាននិយាយដោយមិនបានគិតល្អិតល្អន់ និងអាចមានបញ្ហាប្រឈម។ ការរិះគន់នេះកើតឡើងដោយសារតែលោកស្រី ទ្រី ដាណា ជំរុញឱ្យស្រ្តីលាបឡេ ខាត់ស្បែក អំឡុងពេលពរពោះដើម្បីឱ្យទារកកើតមកស។

តាមរយៈវីដេអូមួយចែកចាយពេញបណ្តាញសង្គមនាំឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងចំពោះលោកស្រីទ្រី ដាណា ដែលវីដេអូនេះគឺជាការដកស្រង់ខ្លីពីការ Live របស់អ្នកជំនួញរូបនេះដែលមានការផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេកប៊ុករបស់ខ្លួនកាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។May be an image of 1 person

នៅក្នុងវីដេអូខ្លីនោះលោកស្រី ទ្រី ដាណា បាននិយាយថា «កាលពេលអ្នកនាងមានទម្ងន់មានអ្នកនិយាយថាកុំឱ្យលាបអីឱ្យសោះហើយខ្លួនក៏ធ្វើតាមធ្វើឱ្យកូនទី១របស់អ្នកនាងកើតមកខ្មៅ សប្បុរសសណ្តែកបាយ ហើយធ្វើឱ្យខ្លួនឱ្យគគ្រេចនាំឱ្យភាពមិនស្អាតជះឥទ្ធិពលដល់កូន»។ អ្នកនាងបន្តទៀតថា «ពេលកូនក្រោយនាងលែងស្តាប់ចាស់ៗហើយខាត់ស្បែកលាបឡេ ខាត់ស្បែកលាបឡេកូនកើតមកសស្គុស ព្រមទាំងនិយាយជំរុញដាក់ស្រ្តីផ្សេងទៀតថាពេលពរពោះក៏ដោយ ឆ្លងទន្លេហើយក៏ដោយលាបឡេទៅព្រោះអីលូវកម្រស្អាតដោយធម្មជាតិណាស់សូម្បីបវកញ្ញាក៏ដោយក៏មានការកែកុនលាបឡេខាត់ស្បែកដូចគ្នា»។May be an image of 1 person and temple

ស្របពេលដែលលោកស្រី ទ្រី ដាណា និយាយបែបនេះទៅកាន់ស្ត្រីផ្សេងទៀតឱ្យលាបឡេ ខាត់ស្បែកអំឡុងពេលកំពុងពរពោះឬទើបសម្រាលនេះ អ្នកនាងក៏លក់ផលិតផលថែរក្សាសម្រស់ប្រភេទនេះផងដែរជាហេតុធ្វើឱ្យមានមតិរិះគន់យ៉ាងខ្លាំង។

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិដោយក្តីហួសចិត្តថាព្រោះតែលុយហ៊ាននិយាយគ្រប់បែបយ៉ាងដើម្បីឱ្យលក់ផលិតផលដាច់ ជំនាញតែរឿងខុសដល់ពេលឈឺតាំងរកពេទ្យ។ អ្នកខ្លះក៏បញ្ចេញមតិទៀតថា កូនសមិនមែនមកពីម្តាយលាបឡេ ខាត់ស្បែកអីនោះទេគឺមកពីស្សែនឪពុកម្តាយ អំឡុងពេលពរពោះស្រី្តជាម្តាយត្រូវប្រុងប្រយ័ត្នណាស់ព្រោះអាចមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ មិនមែនចេះតែចង់ប្រើផលិតផលតាមតែចិត្តនឹកឃើញថាគឺត្រូវប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញ៕May be an image of 1 person and jewelry