នាវេលាម៉ោង១១យប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីកុមារីម្នាក់ឈ្មោះ នីតា អាយុ១៥ឆ្នាំ បានសម្រេចចិត្តបញ្ចប់ជីវិត លោតពីលើស្ពានជ្រោយចង្វារ បន្ទាប់ពីមានទំនាស់ពាក្យសម្តីជាមួយនឹងឪពុកម្តាយ។

បើតាមម្តាយជនរងគ្រោះបានឱ្យដឹងថា៖” គាត់នឹងកូនស្រីមិនដែលមានទំនាស់អ្វីនឹងគ្នានោះទេ ដោយសូមបញ្ឈប់ការជក់បារីអេឡិចត្រូនិចប៉ុណ្ណោះ ដោយខ្លួននឹងក្មេងត្រឹម១៥ឆ្នាំ។ មួយវិញទៀត ម្តាយជនរងគ្រោះថាធ្លាប់ត្រូវលោកតាលោកយាយ វាយនឹងអំបោះចំក្បាល កាលពីពេលកន្លងទៅ”។

តែយ៉ាងណាមិញ គិតមកទល់ពេលនេះជនរងគ្រោះ មិនទាន់ត្រូវបានគេដឹងថាស្លាប់ ឬរស់ យ៉ាងនោះទេ ដោយបងប្អូនប្រជានេសាទ បានខ្នះខ្នែងខំជួយរកអស់រយៈពេលមួយយប់មកហើយ៕