បរទេស៖ ចំនួនយានយន្តអគ្គិសនីត្រូវបានគេរំពឹងថានឹងកើនឡើង ១៤ លានគ្រឿងក្នុងឆ្នាំ ២០២៣ នេះដែលស្មើនឹង ១៨% នៃការលក់រថយន្តសរុបនៅទូទាំងពិភពលោក។ បច្ចុប្បន្ន តម្រូវការរថយន្តអគ្គិសនីនៅក្នុងទីផ្សារអឺរ៉ុបកំពុងកើនឡើងយ៉ាងខ្លាំង ប្រហែល ២០% នៃរថយន្តអគ្គិសនីទាំងអស់ដែលលក់នៅអឺរ៉ុបគឺជាផលិតនៅក្នុងប្រទេសចិន។Electric car buying: What you need to know now and in the future – Orange  County Register យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ បានឱ្យដឹងថា យានយន្តអគ្គិសនីប្រហែល ២៦ លានគ្រឿងត្រូវបានលក់នៅទូទាំងពិភពលោក ហើយការលក់រថយន្តអគ្គិសនីក៏កំពុងកើនឡើងជារៀងរាល់ថ្ងៃផងដែរ។

មូលហេតុដែលទីផ្សាររថយន្តអគ្គិសនីឈានមុខគេនៅលើពិភពលោក គឺដោយសារដំណើរការរបស់រថយន្តអគ្គិសនីមួយៗមានគុណភាពខ្ពស់ មានការរចនាបទទំនើប ហេដ្ឋារចនាសម្ព័ន្ធសាកថ្មទូលំទូលាយ និងការប្រើប្រាស់អគ្គិសនីកាន់តែមានប្រសិទ្ធភាព ចំណាយកាន់តែទាប រួមទាំងតម្លៃសមរម្យ។ ទោះជាយ៉ាងណាក៏ដោយ តម្លៃនៃការប្រើប្រាស់យានជំនិះអគ្គិសនីភាគច្រើនអាស្រ័យទៅតាមប្រទេសនីមួយៗ។US aims for electric-car revolution — will it work?

ដូច្នេះហើយ បើនិយាយពីតម្លៃដែលទាបបំផុតរបស់រថយន្តអគ្គិសនីគឺ Tesla Model Y ដោយវាមានតម្លៃត្រឹមតែ ៤៦,៩០០ ដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តរបស់ចិនក៏មានម៉ូដែលរថយន្តអគ្គិសនីថោកៗជាច្រើនទៀតផងដែរ ហើយក៏មានបំណងបង្កើនការនាំចេញទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុបបន្ថែមទៀត។
យោងតាមការព្យាករណ៍សម្រាប់ការលក់រថយន្តអគ្គិសនីបង្ហាញថា កំណើននឹងបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ អ្នកវិភាគក៏បានព្យាករថាអាចមានរថយន្តអគ្គិសនីរហូតដល់ទៅ ៨០០ លានគ្រឿងនៅលើដងផ្លូវទូទាំងពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍បន្ទាប់៕EV Manufacturing Process | RōBEX Corporation
ប្រភព៖vnexpress