ពិតណាស់ សត្វនៅលើផែនដីរបស់យើងគឺមានច្រើនប្រភេទ ដែលសត្វខ្លះមានអាយុវែង ហើយសត្វខ្លះទៀតក៏មានអាយុខ្លី ប៉ុន្តែតើអ្នកដឹងទេថា សត្វប្រភេទណាខ្លះដែលមានអាយុវែងបំផុតនៅលើផែនដី? ដូច្នេះហើយ ខាងក្រោមនេះគឺជាសត្វ ៥ ប្រភេទដែលមានអាយុវែងបំផុតនៅលើផែនដី៖

១.ត្រីឆ្លាមគ្រីនឡែនដ៍ (Greenland Shark)៖ ត្រីឆ្លាមហ្គ្រីនឡែនដ៍ រស់នៅក្នុងមហាសមុទ្រអាក់ទិក និងអាត្លង់ទិចខាងជើង ដែលមានជម្រៅជាមធ្យមពី ៤,០០០ ទៅ ៧,០០០ហ្វីត។ ត្រីឆ្លាមប្រផេះនេះអាចរស់នៅបាន ២៧២ ឆ្នាំ ឬអាចមានជីវិតរស់នៅជាអតិបរមារហូតដល់ទៅ ៣៩២ ឆ្នាំ។Greenland shark | Size, Age, & Facts | Britannica

២.លៀសសមុទ្រជីអូដាក់ ឬលៀសប្រម៉ោងដំរី (Geoduck Clam)៖ លៀសសមុទ្រជីអូដាក់ គឺជាសត្វដែលរស់នៅក្នុងទឹកប្រៃ ហើយត្រូវបានគេរកឃើញនៅរដ្ឋកាលីហ្វ័រញ្ញ៉ា សហរដ្ឋអាមេរិក នឹងរស់នៅបានលើសពី ១៦៥ ឆ្នាំ។ សត្វប្រភេទនេះ លូតលាស់លឿនណាស់ បន្ទាប់ពីកើតមកភ្លាម ដែលជាមធ្យមវាលូតលាស់បាន ១ អ៊ីញក្នុងមួយឆ្នាំ។Geoduck

៣.បង្គួយតូតារ៉ា (Tuatara)៖ បង្គួយតូតារ៉ា មានដើមកំណើតនៅក្នុងប្រទេសនូវែលសេឡង់។ បង្គួយប្រភេទនេះ គឺជាសត្វមួយក្នុងចំណោម សត្វឆ្អឹងខ្នង ដែលមានជីវិតយូរជាងគេលើផែនដី ខណៈដែលពួកវាអាចរស់នៅបានប្រហែល ១០០ ឆ្នាំ។Tuatara: New Zealand reptiles

៤.ជន្លេនសមុទ្របំពង់ ឡាមឺលីប្រាឈៀ (Lamellibrachia)៖ សត្វសមុទ្រប្រភេទនេះ រស់នៅបានចន្លោះពី ១៧០ ទៅ ២៥០ឆ្នាំ។ ជន្លេនបំពង់ ឡាមឺលីប្រាឈៀ មានលក្ខណៈពិសេសមួយប្លែកជាងគេ ក្នុងចំណោមប្រភេទសត្វស្រដៀងៗគ្នា ពីព្រោះពួកវាលូតលាស់យឺតៗពេញមួយជីវិត រហូតដល់មានប្រវែងជាង ៦ ហ្វីត។Ecosystems of the Deep

៥.អណ្តើកសមុទ្រក្រហម រេដស៊ី (Red Sea Urchin)៖ អណ្តើកសមុទ្រក្រហម រេដស៊ី អាចរស់នៅបានចាប់ពី ១០០ ទៅ ២០០ឆ្នាំ។ ពួកវាមានតែនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកប៉ុណ្ណោះ ជាពិសេសនៅតាមឆ្នេរសមុទ្រភាគខាងលិច នៃអាមេរិកខាងជើង និងឆ្នេរសមុទ្រភាគខាងជើង នៃប្រទេសជប៉ុន ហើយពួកវារស់នៅតាមទឹករាក់ និងខ្លះទៀតរស់នៅតាមក្រហែងថ្ម៕Researchers assess how the quality of red sea urchin roe—uni—influences  fishermen's behavior