ពិតជាគួរឱ្យកោតសរសើរនិងមានមោទនភាព ទៅដល់តារាសម្តែងជួរមុខកម្ពុជា កញ្ញា ស៊ីន យូប៊ីន ទន្ទឹមនឹងទទួលពាន Shining international award ក្នុងកម្មវិធី HOFS 2023 (Hall of fame in Singapore ) នៅប្រទេសសិង្ហបុរីប៉ុណ្ណោះទេ តែតារាស្រីរូបនេះបានជួយផ្សព្វផ្សាយតំបន់ទេសចរណ៍កម្ពុជាឱ្យអន្តរជាតិបានស្គាល់និងចង់ឱ្យមកទស្សនារួមទាំងស្វែងយល់ពីវប្បធម៌ និងអរិយធម៌ពីប្រទេសដ៏អស្ចារ្យនេះ។
ស៊ីន យូប៊ីន គឺជាតារាសម្តែងមួយរូបដែលមានឱកាសញឹកញាប់ដើរលើកម្រាកព្រំក្រៅប្រទេសច្រើន និងទទួលបានពានរង្វាន់អន្តរជាតិជាបន្តបន្ទាប់។ មិនត្រឹមតែប៉ុណ្ណោះតារាស្រីលេចធ្លោរូបនេះមិនភ្លេចទេនាំយកអត្តសញ្ញាណខ្មែរទៅបង្អួតអន្តរជាតិទោះបីជាចូលរួមកម្មវិធីខ្លះអាចប្រឈមនឹងបញ្ហាក៏ដោយគឺនាងសុខចិត្តប្រថុយ។
ដោយឡែករយៈពេលចុងក្រោយនេះផងដែរ ស៊ីន យូប៊ីន ទើបតែតំណាងប្រទេសកម្ពុជាកចូលរួមកម្មវិធីមហោស្រពនៅប្រទេសចិនរួមជាមួយ ខាត់ វៃហាំង និងពួតដៃជាមួយតារាចិន២រូបទៀតសម្តែងរួមគ្នាលើឆាកដ៏អស្ចារ្យនោះនាពេលថ្មីៗនេះទៀតសោត យូប៊ីន បានទទួលពានរង្វាន់មួយទៀតនៅប្រទេសសង្ហិបុរី គឺពាន Shining international award ក្នុងកម្មវិធី HOFS 2023 រួមជាមួយតារាសម្តែងមីយ៉ាន់ម៉ា ខណៈស្រ្តីខ្មែរពីររូបទៀតគឺ ជា ស្រីនា និងម៉ាដាម ដា ក៏ទទួលបានពានក្នុងកម្មវិធីនេះផងដែរ។
អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រកម្ពុជាមានមោទនភាពទៅលើ ស៊ីន យូប៊ីន នោះដោយសារតែមានបញ្ហាបន្តិចបន្តួចនាងខកខានបង្ហាញឈុតយ័ន្តខ្មែរចូលរួមកម្មវិធីលើកនេះ ប៉ុន្តែតារាសម្តែងរូបនេះមានភាពឆ្លាតវៃដោយក្នុងឱកាសទទួលពាន យូប៊ីន បានជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជាឱ្យអន្តរជាតិបានស្គាល់និងចង់ឱ្យមកទស្សនា រួមទាំងស្វែងយល់ពីវប្បធម៌ និងអរិយធម៌ពីប្រទេសដ៏អស្ចារ្យនេះពីតំបន់ទេសចរណ៍ដ៏សម្បូរបែប៕











