តម្លៃប្រេងនៅកម្ពុជាមានការប្រែប្រួលបន្តិចបើធៀបនឹងតម្លៃចាស់ក្នុងរដូលកាលកាន់បិណ្ឌនេះក្នុងនោះតម្លៃសាំងបានចុះថ្លៃ២០០រៀលក្នុង១លីត្រនិងម៉ាស៊ូតបានរក្សាតម្លៃចាស់ដដែល។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣។

តម្លៃប្រេងសាំងធម្មតាក្នុង១លីត្រ គឺថ្លៃ ៤ ៥៥០រៀល និងប្រេងម៉ាស៊ូតថ្លៃ ៤ ៨៥០រៀលក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីថ្ងៃទី១-១០ ខែតុលា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕