ក្រសួងធនធានទឹកនិងឧតុនិយមនាថ្ងៃទី២ តុលា បានជូនដំណឹងថាប្រព័ន្ធសម្ពាធទាប (ITCZ) នៅលើអាងមេគង្គ ថៃ និងឡាវ នឹងរំកិលចុះមកក្រោម អូសបន្លាយលើកម្ពុជា ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ចំណែកព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” នៅមហាសមុទ្រប៉ាស៊ីហ្វិក កំពុងបន្តដើរតម្រង់ឆ្ពោះមកភាគអាគ្នេយ៍ប្រទេសចិន។ តាមការព្យាករព្យុះនេះនឹងដើរចូលដល់កោះហុងកុង នៅថ្ងៃទី០៧ ខែតុលា មុននឹងបន្តដើរឆ្ពោះមកលិច (ព្យុះនេះនឹងមិនមានឥទ្ធិពលមកដល់កម្ពុជាទ)។

សានភាពបែបនេះនឹងធ្វើឱ្យ៖
នៅថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែតុលា បណ្តាខេត្តនានានៅភាគពាយ័ព្យ ភាគខាងជើង និង ភាគឦសានអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដីពី ៤០-៦០%។

រីឯរាជធានី និងបណ្តាខេត្តដទៃទៀតនៅភាគខាងត្បូង ខាងកើតជាប់ប្រទេសវៀតណាម និងតំបន់មាត់សមុទ អាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយនឹងទំហំភ្លៀងធ្លាក់ត្រប ដណ្តប់លើផ្ទៃដី ៦០-៨០%៕May be an image of text