ប្រទេសវៀតណាម ៖ គណៈកម្មការគ្រប់គ្រងផ្លូវដែកប្រចាំក្រុងហូជីមិញ ប្រទេសវៀតណាម លើកឡើងថា រថភ្លើងអាកាសដំបូងគេរបស់ក្រុងហូជីមិញ នឹងផ្តល់សេវាកម្មសម្រាប់ពាណិជ្ជកម្ម ចាប់ពីខែកក្កដា ឆ្នាំ២០២៤ តទៅ ។ ការសាងសង់នឹងបញ្ចប់រួចរាល់នៅចុងឆ្នាំ២០២៣ បន្ទាប់មក គណៈកម្មការនឹងអប់រំដល់បុគ្គលិកនៅខែមិថុនា ឆ្នាំ២០២៤ ។ ទោះយ៉ាងណា បទប្បញ្ញត្តិ ស្តង់ដារ និងនីតិវិធីផ្សេងៗដែលពាក់ព័ន្ធនឹងការធានាសុវត្ថិភាពរបស់ផ្លូវរថភ្លើងមិនទាន់រួចរាល់នៅឡើយទេ ហើយវាប៉ះពាល់ដល់ដំណើរការគម្រោង ។HCMC metro train to have test run on elevated track before Christmas -  VnExpress International

ក្រៅពីនេះ គណៈកម្មការគ្រប់គ្រងផ្លូវដែកប្រចាំក្រុងហូជីមិញបានកំណត់គោលដៅសាងសង់ស្ពានអាកាសចំនួន៩កន្លែងសម្រាប់តភ្ជាប់ជាមួយស្ថានីយ ហើយការសាងសង់នឹងរួចរាល់នៅពាក់កណ្តាលឆ្នាំ២០២៤ ដោយធានាបាននូវសុវត្ថិភាព និងការអប់រំបុគ្គលិកបើករថភ្លើង និងបុគ្គលិកផ្នែកផ្សេងៗ ។ រថភ្លើងនេះមានចម្ងាយផ្លូវសរុបជាង១៩គីឡូម៉ែត្រ ក្នុងនោះផ្លូវក្រោមដីមានចម្ងាយជាង២គីឡូម៉ែត្រ និងមាន១១ស្ថានីយ ។HCMC Metro Line No 1 is getting ready to launch as more trains delivered -  Vietnam Insider

ចំណែកថ្លៃសំបុត្រធ្វើដំណើរ គឺនឹងកំណត់តាមចម្ងាយផ្លូវ ហើយថ្លៃសំបុត្រស្មើត្រឹមតែ១២.០០០ដុងសម្រាប់ចម្ងាយផ្លូវមិនលើសពី៥គីឡូម៉ែត្រ ។ ១៤.០០០ដុងសម្រាប់ចម្ងាយផ្លូវចាប់ពី៥គីឡូម៉ែត្រ ទៅ១០គីឡូម៉ែត្រ, ១៦.០០០ដុងសម្រាប់ចម្ងាយផ្លូវចាប់ពី១០គីឡូម៉ែត្រ ទៅ១៥គីឡូម៉ែត្រ ព្រមទាំង១៨.០០០ដុងសម្រាប់ចម្ងាយផ្លូវលើសពី១៥គីឡូម៉ែត្រ ។ ចំណែកសំបុត្រធ្វើដំណើរប្រចាំខែ នឹងមានតម្លៃ២៦ម៉ឺនដុង ហើយអតិថិជននឹងអាចជ្រើសរើសទិញសំបុត្រជិះរថភ្លើងសម្រាប់១ថ្ងៃ ឬ៣ថ្ងៃ ក្នុងតម្លៃ៤ម៉ឺនដុង និង៩ម៉ឺនដុង តាមលំដាប់ ។Two more trains arrive in HCMC to serve first metro line - VnExpress  International

គួរបញ្ជាក់ថា គម្រោងនេះបានប្រឈមនឹងការយឺតយ៉ាវជាច្រើនលើក ខណៈពេលកន្លងមក ប្រទេសវៀតណាមបានកំណត់បញ្ចប់គម្រោងនៅឆ្នាំ២០១៨ ប៉ុន្តែដោយសារបញ្ហាប្រាក់វិនិយោគ និងផលប៉ះពាល់ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ទើបធ្វើឱ្យគម្រោងនេះដំណើរការយឺតយ៉ាវជាបន្តបន្ទាប់ ៕ ប្រភព ៖ AEC connect