តាមសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង”នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះបានឱ្យដឹងថាគិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង ៣,៥លាននាក់ កើនឡើង ២៥០,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។លិខិតដដែលបានបញ្ជាក់ទៀតថាកម្ពុជាទទួលបានភ្ញៀវទេសចរជាង១៥លាននាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានប្រមាណ ១២,៣៨លាននាក់ កើនឡើង៦២,៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ។

បើតាមរបាយការណ៍បានឱ្យដឹងទៀតថា ឆ្នាំ២០២៣ នេះក្រោមយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambola Year 2023)” កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥លាននាក់ កើនឡើង ១២០% និងទេសចរជាតិប្រមាណ ១៧លាននាក់ និង ឆ្នាំ២០២៨ ទេសចរអន្តរជាតិអាចកើនដល់ ៨លាននាក់។Cambodia decides to nibble at the Indian tourist market to Thailand -  Pattaya Mail

នាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថាការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក៏មានការរួមចំណែកពីវិស័យនានា ជាពិសេសការចូលរួមចំណែកយ៉ាងសកម្មពីភាគីពាក់ព័ន្ធក្នុងការអនុវត្តផែនទីចង្អុលផ្លូវនៃផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងអំឡុងពេល និងក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាផែនការយុទ្ធសាស្រ្តនានាដែលបានដាក់ចេញនាពេលកន្លងមក៕