នៅថ្ងៃទី២៧ កញ្ញា តាមរយៈហ្វេកប៊ុករបស់មន្ទីរពេទ្យកុមារអង្គរបានឱ្យដឹងថា លោក ផូ ផល្លាបានរៃអង្គាសថវិកាសរុបជាង ១០ ៥០០ ដុល្លារអាម៉េរិក ជូនដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈការជិះកង់តែម្នាក់ឯងរយៈពេល ៤១ថ្ងៃ ឆ្លងកាត់ប្រទេសចំនួន៨ នៅអឺរ៉ុប រួមមាន៖ បារាំង ស្វីស លុចសំបួ បែលហ្ស៊ិក អង់គ្លេស អ៊ីតាលី ហូឡង់ និងអាល្លឺម៉ង់។
នៅក្នុងដំណើរជិះកង់រៃអង្គាសនោះដែរ លោក បានធ្វើទស្សនកិច្ចនៅស្ថានទូតកម្ពុជា ក្នុងប្រទេសទាំងនោះផងដែរ។ ជាមួយគ្នានេះមន្ទីរពេទ្យកុមារអង្គរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះការខិតខំប្រឹងប្រែងរបស់លោក ផូ ផល្លា នូវការលះបង់ក្នុងបេសកកម្មជិះកង់រៃអង្គាសនៅក្នុងប្រទេសអឺរ៉ុបដើម្បីមន្ទីរពេទ្យកុមារអង្គរ។
គួរបញ្ជាក់ផងដែរថា កាលពីខែសីហា លោក ទីវ តារារិទ្ធិ ក៏បានចំណាយពេលជិត៣ខែជិះកង់ឆ្លងកាត់៦ក្នុងតំបន់អាស៊ានដោយផ្តើមចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេស វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី និងប្រទេសង្ហិបុរី រៃអង្គាសប្រាក់បានជាង៥ម៉ឺនដុល្លារជូនមន្ទីរពេទ្យកុមារអង្គរ។
នេះជាការលះបង់ដ៏ធំធេងកើតចេញពីឆន្ទៈតែមួយដើម្បីអំពើសប្បុរសធម៌ជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា៕










