នាក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ “វចនានុក្រមខ្មែរ”ថ្មី លោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងថា រាជបណ្ឌិត្យសភាកម្ពុជា នឹងបើក “ធនាគារគោ” ដើម្បីចែកដល់កសិករចិញ្ចឹម ហើយរាជបណ្ឌិត្យសភាកម្ពុជា ប្រមូលទិញទឹក ដោះគោពីប្រជាជនមកកែច្នៃដើម្បីកាត់បន្ថយនៃការនាំចូលផលិតផលចេញ ពីទឹកដោះគោចូលមកកម្ពុជា។លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា៖” ជាជំហានទី១ រាជបណ្ឌិត្យសភាកម្ពុជាសាកល្បងចិញ្ចឹមនៅស្រុកឆែបខេត្តព្រះវិហារ ដែលប្រជាជនធ្លាប់តែប្រកបរបរ ចិញ្ចឹមជីវិតដោយការកាប់ព្រៃឈើ និងបាញ់សត្វ។ លោកថាតាមរយៈគម្រោងនេះ ប្រជាកសិករគាត់មានមុខរបរ គាត់ឈប់កាប់ព្រៃឈើ ឈប់បរបាញ់សត្វ ងាកមកបម្រើការនៅក្នុងឧទ្យានដូចជា ដាំស្មៅ ដាំដើមឈើឡើងវិញ និងអនាគតគាត់នឹងដើរតួទៅជាមគ្គុទេសទេសចរណ៍ ព្រោះរាជបណ្ឌិត្យសភាកម្ពុជាគ្រោងប្រែក្លាយឧទ្យាននេះទៅជាឧទ្យានគំរូ ទាំងការអភិរក្សសត្វ អភិរក្សព្រៃឈើ វប្បធម៌ និងវិស័យទេសចរណ៍”។អាចម៍គោ​កំពុង​ត្រូវ​ប៉ាន់ ខណៈ​កសិករ​ខ្មែរ​ជាង​៩០% ងាក​មក​ប្រើ​គ្រឿង​យន្ត​ជំនួស​គោក្របី — Cambonomist

កន្លងមកដោយបានការគាំទ្រដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងលោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន រាជបណ្ឌិត្យសភាកម្ពុជា បានសិក្សាពីការចិញ្ចឹម គោយកទឹកដោះជាគម្រោងសាកល្បង នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ដែលយើងបាននាំគោទឹកដោះចំនួន១០០ក្បាល ដែល មានពូជមកពីប្រទេសដែនណាម៉ាកតាមរយៈប្រទេសថៃ ហើយរាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយសហគមន៍វ៉ាងណាំយិនប្រទេសថៃក្នុងការ ជួយលើផ្នែកបច្ចេកទេស ហើយយើងក៏បានការអភិរក្សសត្វក្របី ការចិញ្ចឹម ពពែ ចៀមជាដើម។

សូមជម្រាបថា រាជបណ្ឌិត្យសភាកម្ពុជាត្រូវបានបង្កើតឡើងវិញ និងមានដំណើរការចាប់ ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជា ធនាគារខួរក្បាល របស់ជាតិ ដោយសា្ថប័ននេះបានប្រមូលផ្តុំនូវបញ្ញវន្តជា ច្រើនរបស់ជាតិ ដើម្បីបម្រើការងារក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ។