កាលពីយប់រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២៤ ខែកញ្ញា​ ឆ្នាំ២០២៣ មានករណីបុរសម្នាក់ ត្រូវបានក្រុមអ្នកបេីកឡានពេទ្យគ្លីនិកឯកជនណាត្រាបឹងទំពុន ចោទថាជាចោរ និងបានចាប់វាយឡើងទ្រោមខ្លួន។

នៅក្នុងហេតុការណ៍នោះបុរសជនរងគ្រោះបានលើកឡើងថា៖”ខ្លួនបានជិះម៉ូតូជាមួយបុរសម្នាក់ទៀតត្រលប់ទៅផ្ទះ​ ឃេីញគេបុកគ្នាបណ្ដាលឱ្យម្ចាស់ម៉ូតូរបួសធ្ងន់ ក៏ចុះទៅជួយ ដោយឃេីញគ្មានសាច់ញាតិគាត់ក៏មកជាមួយបំណងជួយទាក់ទងរកសាច់ញាតិឱ្យ តែបែរជាមកដល់ពេទ្យ​ពហុព្យាបាល ណាត្រាបឹងទំពុន ស្រាប់តែកេីតក្រុមអ្នកបេីកឡានពេទ្យឯកជននោះ ចោទប្រកាន់ថា ជាចោរ ហេីយព្រួតវាយ តាំងពីមុខពេទ្យ​ រហូតដល់ផ្លូវ៣៧១ ក្រុមអ្នកបេីកឡានពេទ្យនោះបានដេញតាមស្រែក​ ចោរៗ​ ផ្អេីលដល់គេជួយចាប់ហេីយព្រួតវាយ​ បណ្ដាលឱ្យរងរបួសបែ.កមុខបែ.កចិញ្ចេីម ផ្អេីលពេញមុខមន្ទីរពហុព្យាបាល ណាត្រាបឹងទំពុន ដែលមានទីតាំងស្ថិតនៅផ្ទះលេខC1,C2 ផ្លូវលេខ26BT (ចុះពី ផ្លូវ៣៧១ ចម្ងាយ៤០ម៉ែត្រ) ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ”។

ជុំវិញករណីនេះ សមត្ថកិច្ចប៉ុស្តិ៍បឹងទំពន់ទី២​ បានចុះមកនាំជនរងគ្រោះទៅសាកសួរ និងទទួលពាក្យបណ្តឹង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕