កោសិកា គឺជាបណ្តុំសំណង់ដែលបង្កើតឡើងជាជាលិកា និងសរីរាង្គទាំងអស់នៃរាងកាយ។ យោងតាមការសិក្សាថ្មីមួយដោយផ្អែកលើអត្ថបទស្រាវជ្រាវជាង ១,៥០០ ផ្សេងទៀត បានឱ្យដឹងថា បុរសពេញវ័យជាមធ្យមមានកោសិកាប្រហែល ៣៦ ទ្រីលាន រីឯស្ត្រីពេញវ័យវិញជាមធ្យមមាន ២៨ ទ្រីលាន ចំណែកកុមារអាយុ ១០ ឆ្នាំមានកោសិកាប្រហែល ១៧ ទ្រីលាន។How Many Cells Are in the Human Body? Types, Production, Loss, Moreដើម្បីឈានដល់ការសន្និដ្ឋាននេះ ក្រុមការងារបានពិនិត្យមើលទំហំ និងកោសិកាចំនួន ៤០០ ប្រភេទនៅទូទាំង ៦០ ជាលិកា រួមទាំងកោសិកាភាពស៊ាំ សាច់ដុំ និងកោសិកាសរសៃប្រសាទ នេះបើយោងតាមការស្រាវជ្រាវថ្មីដែលបានចុះផ្សាយក្នុងទស្សនាវដ្ដី PNAS កាលពីថ្ងៃទី ២០ ខែកញ្ញា។Cell Body - The Definitive Guide | Biology Dictionary

លោក Ian Hatton អ្នកដឹកនាំការស្រាវជ្រាវ និងជាអ្នកជំនាញនៅវិទ្យាស្ថាន Max Planck សម្រាប់គណិតវិទ្យាផ្នែកវិទ្យាសាស្ត្រនៅទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់បាននិយាយថា “យើងពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញទំនាក់ទំនងបញ្ច្រាសស្មើគ្នារវាងទំហំកោសិកា និងចំនួននៅទូទាំងរាងកាយមនុស្ស”។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវនាពេលបច្ចុប្បន្ននេះអាចនៅមានភាពមិនប្រាកដប្រជាក្នុងទិន្នន័យ ដោយសារតែពួកគេគ្រាន់តែពឹងផ្អែកលើការសន្និដ្ឋានអំពីទំហំកោសិកាដែលធ្វើឡើងដោយមីក្រូទស្សន៍ និងការវាស់វែងដោយប្រយោលផ្សេងទៀត ជាជាងការវាស់វែងដោយផ្ទាល់។Human Cell Atlas Consortium Aims to Complete First Draft by 2022 | GenomeWeb

ដូច្នេះ ទំនាក់ទំនងរវាងទំហំកោសិកា និងចំនួនមិនត្រូវបានគេសិក្សានៅគ្រប់ទំហំរាងកាយទាំងអស់របស់មនុស្សនោះទេ។ លោក Hatton បាននិយាយថា យើងត្រូវតែធ្វើការស្រាវជ្រាវបន្ថែមដើម្បីបំពេញចន្លោះប្រហោងទាំងនេះ។ លោក Hatton ក៏បានបន្តទៀតថា ទោះជាយ៉ាងណាក៏ដោយ ការសិក្សាថ្មីៗនេះនឹងអាចជួយបញ្ជាក់ពីភាពខុសគ្នាមួយចំនួននៃចំនួនកោសិកាដែលបានកត់សម្គាល់នៅក្នុងការសិក្សាចាស់ៗ ដែលនេះអាចផ្តល់ព័ត៌មានដ៏មានអត្ថន័យបំផុតទាក់ទងនឹងសុខភាពរាងកាយរបស់មនុស្ស៕
ប្រភព៖vnexpress