តាំងតែពីព្រឹកព្រលឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នេះនៅទីលានប្រកួត នៅកោះពេជ្រ កម្មវិធីប្រកួតអូសឡានជាក្រុមដ៏អស្ចារ្យមិនធ្លាប់មាននៅកម្ពុជា បានអង្រួនចិត្តមហាជនឱ្យចូលមកទស្សនាការប្រកួតអូសឡាននេះយ៉ាងច្រើនកុះករ មិនតែប៉ុណ្ណោះមហាជនបានពោលពាក្យសសើរថា កម្មវិធីប្រកួតអូសឡានរបស់ស្រាបៀ Ganzberg នេះពិតជាប្លែក និង បានផ្តល់នូវភាពសប្បាយរីករាយបំផុតដល់បេក្ខជន ក៏ដូចជាអ្នកទស្សនាផងដែរ ហើយអ្វីដែលសប្បាយបំផុតនោះគឺការប្រកួតជាក្រុម ដោយមានការចូលរួមពីពួកម៉ាកយល់ចិត្តគ្នា ចូលរួមជួយគ្នាប្រកួតអូសឡានឈ្នះឡាន ដែលកម្មវិធីនេះរឹតតែធ្វើឱ្យពួកម៉ាកមានកាយល់ចិត្តគ្នា តស៊ូ អំណត់ដើម្បីទទួលភាពជោគជ័យផងដែរ។
កម្មវិធី ពួកម៉ាកល្អអូសឡានឈ្នះឡាន របស់ស្រាបៀ Ganzberg ដោយមានការចូលរួមប្រកួតពីបេក្ខជន ក៏ដូចជាកីឡាករជាច្រើនរយនាក់ មកពីគ្រប់មជ្ឈដ្ឋាន មិនត្រឹមតែសប្បាយទេតែសង្ឃឹមថានឹងទទួលបានរង្វាន់ទៀតផង។
សូមរំលឹកថា ការប្រកួតអូសឡាន Ford ប្រភេទភីកអាប់ ដែលមានទំងន់ឡានរាប់តោន ថែមទាំងផ្ទុកនូវកេសស្របៀរ Ganzberg នៅលើរថយន្តផងដែរ ហើយការអូសឡាននេះតម្រូវអោយមានមិត្តភ័ក្រចូលរួមចំនួន៣នាក់មកជួយអូសឡានគ្នាយកជ័យជំនៈ ហើយក្រុមដែលឈ្នះជ័លាភីលេខ១ នឹងឈ្នះបានឡានខ្លាញ់គោ១គ្រឿងភ្លាមៗ ចំណែកជ័យលាភីលេខ២ ក៏ទទួលបានម៉ូតូ៣គ្រឿង និងជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ចំនួន៣០០០ដុល្លារផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី ២៣ ខែកញ្ញានេះ កម្មវិធី ពួកម៉ាកល្អអូសឡានឈ្នះឡាន របស់ស្រាបៀGanzberg នេះមិនទាន់រកឃើញអ្នកទទួលជ័យជម្នៈលេខ១ លេខ២ និងលេខ៣នៅឡើយទេ ហើយលទ្ធផលផ្តាច់ព្រាត់ក្រុមការងារផ្សាយរបស់សារព័ត៌មាន KBN NEWS និងផ្សាយជូនបន្ថែមទៀត៕



.jpg)









