ប្រទេសថៃ៖ យោងតាមឧបនាយករដ្ឋមន្ត្រីថៃ លោក Phumtham Wechayachai បាននិយាយនៅថ្ងៃទី ២២ ខែកញ្ញាថា អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចនឹងត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ ដោយសារតែគាត់មានបទពិសោធន៍ ៦ ឆ្នាំក្នុងការដឹកនាំរដ្ឋាភិបាល។Phumtham Wechayachai | Thai PBS World : The latest Thai news in English,  News Headlines, World News and News Broadcasts in both Thai and English. We  bring Thailand to the world
លោកថាក់ស៊ីន គឺជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃពីឆ្នាំ ២០០១ ដល់ ២០០៦ មុនពេលត្រូវបានផ្តួលរំលំដោយយោធា។ មុនពេលធ្វើរដ្ឋប្រហារ គាត់បានឈ្នះការជឿទុកចិត្ត និងសេចក្តីស្រឡាញ់របស់ប្រជាជនថៃរាប់លាននាក់ដោយការកសាងរូបភាពជាអ្នកប្រយុទ្ធសម្រាប់ប្រជាជនសាមញ្ញ។Thai Activists Demand Detailed Disclosure of Thaksin's Health Issues - The  Pattaya News

នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថៈវីស៊ីន បាននិយាយកាលពីថ្ងៃទី២០ ខែកញ្ញាថា លោកថាក់ស៊ីននឹងអាចចូលរួមជាមួយរដ្ឋាភិបាលបន្ទាប់ពីត្រូវបានដោះលែង ក្នុងបរិបទដែលប្រទេសនេះកំពុងស្វែងរកមធ្យោបាយជំរុញកំណើនសេដ្ឋកិច្ច។ គោលនយោបាយសេដ្ឋកិច្ច “Thaksinomics” របស់អតីតនាយករដ្ឋមន្ត្រីបានជួយប្រទេសថៃឱ្យរីកចម្រើនយ៉ាងខ្លាំង។ លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថៈវីស៊ីន បានថ្លែងបន្តទៀតថា លោកថាក់ស៊ីន គឺជាអតីតនាយករដ្ឋមន្ត្រីដែលមានប្រជាប្រិយភាពបំផុតក្នុងប្រវត្តិសាស្ត្រនយោបាយថៃ។Thaksin Says Party Won't Back Reforms That Hurt Thai Monarchy - Bloomberg

អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន បច្ចុប្បន្នមានអាយុ ៧៤ ឆ្នាំ ហើយបានត្រឡប់មកប្រទេសថៃវិញនៅថ្ងៃទី២២ ខែសីហា បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេល ១៥ ឆ្នាំ។ លោកថាក់ស៊ីនត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីត្រឡប់មកប្រទេសកំណើតវិញ ហើយត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំ ពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍ក្នុងអំឡុងពេលកាន់អំណាច ប៉ុន្តែព្រះមហាក្សត្រថៃបានបន្ថយទោសមកត្រឹមមួយឆ្នាំវិញ ដោយសារបញ្ហាសុខភាព។ ដូច្នេះហើយលោក ថាក់ស៊ីន អាចទទួលបានការលើកលែងទោសបន្ថែមទៀត និងត្រូវបានដោះលែងពីពន្ធនាគារនៅចុងខែកុម្ភៈ ដើមឆ្នាំ២០២៤៕
ប្រភព៖vnexpress