ប្រទេសថៃ ៖ វិស័យទេសចរណ៍នៅខេត្តឡាំប៉ាង ប្រទេសថៃបានត្រឡប់មកអ៊ូអរឡើងវិញ ខណៈបច្ចុប្បន្ន ភ្ញៀវទេសចរចិន និងតៃវ៉ាន់បាននាំគ្នាជិះរទេះសេះកម្សាន្តនៅជុំវិញខេត្ត ហើយធ្វើឱ្យពលរដ្ឋថៃក្នុងតំបន់ទទួលបានប្រាក់ចំណូលមិនក្រោម១.០០០បាតក្នុង១ថ្ងៃ សម្រាប់រទេះសេះ១គ្រឿង ។ លើសពីនេះ វាក៏បានជួយជំរុញដល់វិស័យទេសចរណ៍នៅខេត្តឡាំប៉ាង និងសេដ្ឋកិច្ចប្រទេសថៃផងដែរ ។ทัวร์จีน-ไต้หวันคัมแบ็คลำปาง แห่นั่งรถม้าคึกคักสร้างรายได้จนสารถียิ้มแป้น

ពលរដ្ឋថៃជាច្រើននាក់រស់នៅខេត្តឡាំប៉ាងនិយាយថា ពួកគេសប្បាយចិត្តណាស់ ដោយសារភ្ញៀវទេសចរចិនចាប់ផ្តើមធ្វើដំណើរមកកាន់ប្រទេសថៃ ហើយភ្ញៀវទេសចរទាំងនេះបានធ្វើដំណើរមកកាន់បណ្តាខេត្តភាគខាងជើង រួមទាំងខេត្តឡាំប៉ាងផងដែរ ។ ក្រៅពីនេះ នៅមានភ្ញៀវទេសចរតៃវ៉ាន់ជាច្រើននាក់ទៀតបានធ្វើដំណើរមកខេត្តឡាំប៉ាង ដើម្បីជិះរទេះសេះកម្សាន្ត ។ทัวร์จีน-ไต้หวันคัมแบ็คลำปาง แห่นั่งรถม้าคึกคักสร้างรายได้จนสารถียิ้มแป้น

កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ គេបានឃើញភ្ញៀវទេសចរចិន និងតៃវ៉ាន់ជិះរថយន្តទេសចរណ៍ធ្វើដំណើរពីអាកាសយានដ្ឋានខេត្តឈៀងម៉ៃ ឆ្ពោះមកកាន់ខេត្តឡាំប៉ាង ហើយពួកគេចាប់អារម្មណ៍ជិះរទេះសេះទស្សនាជុំវិញខេត្ត ។ ភ្ញៀវទេសចរចិនជាង១០០នាក់បាននាំគ្នាជិះរទេះសេះជាង៣០គ្រឿងនៅកន្លែងផ្តល់សេវាកម្មរទេះសេះ នៅបរិវេណខាងមុខសារមន្ទីរឡាំប៉ាង ។ทัวร์จีน-ไต้หวันคัมแบ็คลำปาง แห่นั่งรถม้าคึกคักสร้างรายได้จนสารถียิ้มแป้น

ការបង្ហាញមុខរបស់ភ្ញៀវទេសចរចិន និងតៃវ៉ាន់ បានជំរុញឱ្យវិស័យទេសចរណ៍នៅខេត្តឡាំប៉ាងត្រឡប់មកអ៊ូអរឡើងវិញ ហើយធ្វើឱ្យពលរដ្ឋក្នុងតំបន់អាចទទួលបានប្រាក់ចំណូលមិនក្រោម១.០០០បាតក្នុង១ថ្ងៃ សម្រាប់អ្នកមានរទេះសេះ១គ្រឿង ។ ចំណែកភោជនីយដ្ឋាន, ហាងលក់វត្ថុអនុស្សាវរីយ៍ និងហាងលក់របស់របរផ្សេងៗ ក៏ចាប់ផ្តើមលក់ដាច់ដូចគ្នាដែរ ៕ ប្រភព ៖ mgronline