ប្រទេសថៃ ៖ ក្រសួងពាណិជ្ជកម្មថៃបានបញ្ជាឱ្យបញ្ចុះតម្លៃទំនិញផ្សេងៗដូចជា អង្ករ, សាច់មាន់, ស៊ុត និងសាច់ជ្រូក ក្នុងរយៈពេល១៥ថ្ងៃ ដើម្បីជួយសម្រាលបន្ទុកការចំណាយក្នុងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ ក្រោយពីប្រទេសថៃបានបញ្ចុះតម្លៃប្រេងម៉ាស៊ូតចំនួន២បាតក្នុង១លីត្រ ។ ហេតុនេះ ក្រុមហ៊ុនអាជីវកម្ម និងអាជីវករទាំងអស់ត្រូវតែបញ្ចុះតម្លៃទំនិញតាមដែរ ។Thailand oil company revises investments to build out retail hubs - Nikkei  Asia

លោក ភូមិថាំ វេជឆាយ៉ាឆ័យ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីវិធានការបញ្ចុះតម្លៃទំនិញ ក្រោយពីរដ្ឋាភិបាលប្រកាសបញ្ចុះតម្លៃប្រេងម៉ាស៊ូតនាពេលកន្លងមក ។ លោកបានប្រគល់ការងារនេះទៅខាងនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង ដើម្បីត្រួតពិនិត្យរឿងការបញ្ចុះតម្លៃទំនិញក្នុងរយៈពេល១៥ថ្ងៃ ។5 Great Markets in Bangkok - Where to Find Thai Markets in Bangkok – Go  Guides

លោក ភូមិថាំ វេជឆាយ៉ាឆ័យ បានស្នើឱ្យពិចារណាពីតម្លៃទំនិញទាំងអស់ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋ ក្នុងនោះត្រូវពិនិត្យមើលថា តើទំនិញនីមួយៗមានតម្លៃប៉ុន្មាន ហើយតើអាចបញ្ចុះតម្លៃបានកម្រិតណា ។ គេរំពឹងថា នៅដើមខែតុលា ឆ្នាំ២០២៣ នឹងមានភាពច្បាស់លាស់ជាងនេះ ។Thai Supermarket: From Golden Mile To Aperia Mall - Little Day Out

លើសពីនេះ លោកនឹងពិភាក្សាជាមួយក្រុមហ៊ុនអាជីវកម្មធំៗអំពីបញ្ហានេះ ព្រោះអ្នកធំត្រូវតែជួយអ្នកតូចឱ្យរស់នៅបានទាំងអស់គ្នា, ជួយដោះស្រាយបញ្ហា, ព្រមទាំងបង្កើតចំណុចតុល្យភាពរវាងក្រុមហ៊ុនផលិត និងអតិថិជន ដើម្បីកុំឱ្យប៉ះពាល់ដល់គ្រប់ផ្នែក ។Popular Thai Supermarket in Golden Mile Now Has Online Store With Exclusive  Items - Goody Feed

គេរំពឹងថា ទំនិញដែលទទួលបានការពិចារណាបញ្ចុះតម្លៃ គឺជាទំនិញដែលពលរដ្ឋទិញជាប្រចាំក្នុងជីវភាពប្រចាំថ្ងៃ មានប្រមាណជា២០មុខ ដូចជា អង្ករ, សាច់មាន់, សាច់ជ្រូក និងស៊ុតជាដើម ។ ហេតុនេះ ការបញ្ចុះតម្លៃទំនិញគ្រប់មុខនឹងធ្វើតាមគោលការណ៍ស្វែងរកចំណុចតុល្យភាព និងមានការយល់ស្របពីគ្រប់ភាគី ហើយវាគឺជាដំណោះស្រាយសម្រាប់បញ្ហាទំនិញឡើងថ្លៃ ៕ ប្រភព ៖ chiangmai news