រាជធានីបាងកក៖ អតីតនាយករដ្ឋមន្រ្ដីដ៏មានឥទ្ធិពលរបស់ប្រទេសថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានចូលមន្ទីរពេទ្យវះកាត់ ក្រោយពេលគាត់បានជាប់ពន្ធនាគារ បន្ទាប់ពីការវិលត្រឡប់ មកដល់ប្រទេសកំណើតវិញ។

សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២០ ខែកញ្ញា ថា អតីតនាយករដ្ឋមន្រ្ដីដ៏មានឥទ្ធិពលរបស់ប្រទេសថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ដែលកំពុងតែជាប់ពន្ធនាគារ បានទទួលការវះកាត់ កាលពីសប្តាហ៍មុន។ នេះបើតាមកូនស្រីរបស់គាត់ បានអះអាង កាលពីថ្ងៃអង្គារ (ទី១៩ ខែកញ្ញា) ខណៈគ្រួសាររបស់គាត់ កំពុងតែស្វែងរកការដោះលែងគាត់ ឱ្យនៅក្រៅឃុំ។Thaksin: “If Paetongtarn Becomes PM, She Will Do Better Than Me"

មហាសេដ្ឋី វ័យ៧៤ឆ្នាំ រូបនេះ ត្រូវបានបណ្តេញចេញពីអំណាច ដោយអំពើរដ្ឋប្រហារយោធា នៅក្នុងអំឡុងឆ្នាំ២០០៦ ហើយគាត់បានចំណាយពេល ជាង១៥ឆ្នាំ នៅក្នុងការនិរទេសខ្លួន ដោយខ្លួនឯង។ លោក ថាក់ស៊ីន បានវិលត្រឡប់មកដល់ប្រទេសកំណើតវិញ កាលពីខែសីហា ហើយត្រូវបានតុលាការកាត់ទោសភ្លាមៗ ដោយបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល៨ឆ្នាំ។ ប៉ុន្ដែក្រោយមក ព្រះមហាក្សត្រថៃ បានសម្រេចព្រះទ័យព្រះរាជទានបន្ធូរបន្ថយទោស មកនៅត្រឹម ជាប់គុក រយៈពេល១ឆ្នាំ។ លោក ថាក់ស៊ីន ត្រូវបានផ្ទេរទៅកាន់ទៅបន្ទប់ឯកជន ស្ថិតក្នុងមន្ទីរពេទ្យប៉ូលិស ដោយសារតែសុខភាពរបស់គាត់ ចុះខ្សោយ។An uber-rich dynasty has dominated Thai politics for…

លោកស្រី ផេថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ជាកូនស្រីរបស់លោក ថាក់ស៊ីន បានប្រាប់ដល់ក្រុមអ្នកយកព័ត៌មាន ថា «ប៉ារបស់ខ្ញុំបានវះកាត់ កាលពីសប្តាហ៍មុន ហើយខ្ញុំមិនបានដឹងថា នឹងត្រូវចំណាយពេលប៉ុន្មាន រហូតដល់ជាសះស្បើយនោះឡើយ»៕