«កំលោះស្រុកខ្មែរ» គឺជាបទដ៏ជោគជ័យបំផុតរបស់តារាចម្រៀង វណ្ណថាន និងជាបទជោគជ័យទី៣របស់ វណ្ណដា បន្ទាប់ពីបទ« Time To Rise», និងបទ «ម្តាយ» Feat ជាមួយ ក្មេងខ្មែរ ដោយមិនគិតការសហការជាមួយតារារ៉េបថៃ។ បទនេះកើបអ្នកស្តាប់ជាង៦៧លានដងក្នុងរយៈពេលជាង៥ខែ ហើយ ភាពជោគជ័យនេះជំរុញឱ្យអ្នកទាំងពីរផ្តល់ដំរួយដល់អ្នកគាំទ្រនឹងមានការសហការជាថ្មីម្តងទៀត។

នារសៀលថ្ងៃទី២០ កញ្ញា នេះនៅលើផេករបស់លោក វណ្ណថាន បានបង្ហោះវីដេអូខ្លីដែលកំពុងស្ថិតនៅបន្ទប់ស្ទូឌីយូជាមួយ វណ្ណដា ថែមទាំងបង្ហើបបទថ្មីជាមួយចំណងនៅលើវីដេអូថា «អូនចាំទេៗៗ» ខណៈអ្នកទាំងពីរបានជល់កែវជាមួយគ្នាប្រកបដោយស្នាមញញឹមនូវសមិទ្ធផលថ្មីជូនអ្នកគាំទ្រ។

បន្ទាប់ពីឃើញសកម្មភាពនេះហើយ អ្នកគាំទ្រចូលទៅបញ្ចេញមតិបង្ហាញភាពរំភើបចិត្តយ៉ាងខ្លាំង និងអន្ទះសារចង់ស្តាប់បទថ្មីនេះឆាប់ៗ។ ជាមួយគ្នានេះក៏មានអ្នកគាំទ្រលើកឡើងថាបទនេះអាចជាបទសម្រាប់ស្តាប់កម្សាន្តនាឱកាសបុណ្យភ្ជុំបិណ្ឌ ខណៈបទ «កំលោះស្រុកខ្មែរ» ជោគជ័យនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។

គូសបញ្ជាក់ផងដែរថា បទ កំលោះស្រុកខ្មែរ គឺជាបទដែលផ្ទុះការគាំទ្រយ៉ាងខ្លាំងពីមហាជន ហើយបទល្បីនេះក៏មានឱកាសយកទៅសម្តែងនៅលើឆាកអន្តរជាតិ Rolling Loud Thailand និងកម្មវិធីតូចធំជាច្រើនទៀត៕No photo description available.