គេចាំបានថាកាលពីថ្ងៃទី២៩ មិថុនា ឆ្នាំ២០២៣ តារាចម្រៀង យឿន សូតអនុស្សាវរីយ៍ ប្រកាសដើរចេញពីទ្រនំសាន់ដេបន្ទាប់ពីរួមសុខទុក្ខអស់រយៈពេលជាច្រើនឆ្នាំខណៈមានការសង្ស័យថាលោកទំនងជាចូលក្នុងទ្រនំផលិតកម្មហ្គាឡាក់ស៊ី ដោយសារតែបង្ហាញភាពស្និទ្ធស្នាលជាមួយតារាចម្រៀងក្នុងទ្រនំនេះជារឿយៗ។ គ្រប់យ៉ាងហាក់ផ្ទុយស្រឡះពីការគិតរបស់មហាជនទាំងស្រុងហើយស្ទើរតែមិនគួរឱ្យជឿនោះ អនុស្សាវរីយ៍ សម្រេចចិត្តរួមដំណើរជាមួយផលិតកម្មសាន់ដេវិញដដែលដែលទទួលបានឱកាសពីក្រុមហ៊ុនជាថ្មីម្តងទៀត។No photo description available.

នៅថ្ងៃទី១៨ កញ្ញា ផលិតកម្មសាន់ដេ បានទម្លាក់បទសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌមានចំណងជើងថា «ភ្លៀងអើយ» ដែលជាសំនៀងរបស់តារាចម្រៀង យឿន សូតអនុស្សាវរីយ៍ បន្ទាប់ពីរូបលោកប្រកាសបញ្ចប់កុងត្រា។ ការវិលចូលឆ្នាំងបាយចាស់នេះ អនុស្សាវរីយ៍ បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនអរគុណដល់ក្រុមហ៊ុនដែលបានផ្តល់ឱកាសជាថ្មីដល់រូបគេ និងបញ្ជាក់ថានឹងមានបទចម្រៀងជាបន្តទៀតនាឱកាសបុណ្យ ភ្ជុំបិណ្ឌ ផងដែរ។May be an image of 1 person

ផ្តល់បទសម្ភាសជាមួយសារព័ត៌មាន KBN NEWS តាមប្រព័ន្ធទូរសព្ទនាថ្ងៃទី១៩ កញ្ញា យឿន សូតអនុស្សាវរីយ៍ បានឱ្យដឹងថាចំពោះមូលហេតុដែលលោកសម្រេចចិត្តចូលក្នុងទ្រនំសាន់ដេវិញនេះគឺមានរឿងហេតុច្រើនយ៉ាងដែលមិនអាចទម្លាយជាសាធារណៈបាន ចំពោះកុងត្រាលើកនេះលោកបន្តជាមួយសាន់ដេរយៈពេល៥ឆ្នាំទៀត។
តារាចម្រៀងរូបនេះបន្តទៀតថា សម្រាប់ឱកាសបុណ្យ ភ្ជុំបិណ្ឌ លោកមានចំនួន៣បទសម្រាប់អ្នកគាំទ្រដែលមានការផលិតពីក្រុមការងាររបស់លោកផងដែរ ព្រមទាំងមានបទចម្រៀងជាច្រើនទៀតសម្រាប់ទម្លាក់នៅលើទីផ្សារ។ ជាមួយគ្នានេះដែរ លោក អនុស្សាវរីយ៍ បានអះអាងថាប្រជាប្រិយភាពរបស់លោកមិនថមថយនោះទេទោះបីជាមានរឿងអាស្រូវកើតឡើងនាពេលចុងក្រោយនេះក៏ដោយ។May be an image of 5 people and text

ការវិលចូលក្នុងទ្រនំចាស់ទាំងប្រកាសដើរចេញនេះក៏មានអ្នកខ្លះលើកឡើងដែរថា ផលិតកម្មសាន់ដេទំនងផ្តល់សិទ្ធិពិសេសជូនតារាចម្រៀងរូបនេះព្រោះគេជាគ្រាប់ពេជ្រប្រចាំផលិតកម្មណាមួយកន្លងមក ស្សាវរីយ៍ ជាតារាលេចធ្លោមានបទចម្រៀងចេញច្រើនទាំងអាល់ប៊ុម ក្រុមផលិតនៅសាន់ដេផងដែរ៕