ពិតណាស់ នៅក្នុងសង្គមបច្ចុប្បន្ននេះមនុស្សប្រុសវ័យក្មេងជាច្រើន គឺតែងតែចូលចិត្ត មានទំនាក់ទំនងស្នេហា ជាមួយនឹងមនុស្សស្រី ដែលមានវ័យចំណាស់ជាងខ្លួន ហើយវាក៏ជាចម្ងល់មួយ ដែលមនុស្សមួយចំនួន តែងតែឆ្ងល់ថា ហេតុអ្វីបានជាមនុស្សប្រុសតែងតែស្រលាញ់មនុស្សស្រីចាស់ជាងខ្លួន? ដូច្នេះហើយ ខាងក្រោមនេះគឺជាមូលហេតុ ៤ យ៉ាងដែលធ្វើឱ្យមនុស្សប្រុសវ័យក្មេង ចូលចិត្តមានទំនាក់ទំនងស្នេហាជាមួយនឹងមនុស្សស្រីវ័យចំណាស់៖

១.មានគំនិតចាស់ទុំ៖ មនុស្សស្រីកាន់តែចាស់ កាន់តែខ្លាំង និងមិនចេះតែធ្វើអ្វីតាមអារម្មណ៍ដូចមនុស្សស្រីវ័យក្មេងនោះទេ ហេតុនេះហើយ ទើបធ្វើឱ្យមនុស្សប្រុសវ័យក្មេង ភាគច្រើនតែងតែចូលចិត្តមានទំនាក់ទំនងស្នេហាជាមួយនឹងមនុស្សស្រីដែលមានវ័យចំណាស់ជាងខ្លួន ព្រោះពួកគេគិតថា មនុស្សស្រីដែលមាន គំនិតចាស់ទុំ គឺនឹងមិនបន្ថែមសម្ពាធ និងរករឿងគេច្រើនដូចមនុស្សស្រីដែលមានគំនិតក្មេងខ្ចីនោះទេ។Cougar love: 16 reasons young men are attracted to older women - Hack Spirit

២.មានភាពជឿជាក់៖ មនុស្សស្រីដែលមានវ័យចំណាស់ភាគច្រើនតែងតែជាមនុស្សស្រី ដែលមានទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯងជានិច្ច ដែលវាគឺជាភាពទាក់ទាញមួយដល់មនុស្សប្រុសគ្រប់វ័យ ជាពិសេសគឺមនុស្សប្រុសវ័យក្មេង លង់ចិត្តស្រលាញ់ដោយមិនគិតពីវ័យ និងថែមទាំងចង់បានយកមកធ្វើជាគូជីវិតទៀតផង។

៣.មានបទពិសោធន៍ជីវិតច្រើន៖ មនុស្សស្រីដែលមានវ័យកាន់ច្រើនប្រាកដជាបានឆ្លងកាត់នូវរឿងរ៉ាវជាច្រើននៅក្នុងជីវិត ជាងមនុស្សប្រុសដែលមានវ័យក្មេងហេតុនេះហើយ បានជាមនុស្សប្រុស ចូលចិត្តចង់មានទំនាក់ទំនងជាមួយនឹងមនុស្សស្រីដែលមានវ័យចំណាស់ព្រោះមនុស្សស្រីវ័យចំណាស់ អាចក្លាយទៅជាទីប្រឹក្សាដល់ល្អម្នាក់សម្រាប់ពួកគេនាពេលអនាគត។How Do You Tell If An Older Woman Likes A Younger Man

៤.មានភាពឯករាជ្យនៅក្នុងខ្លួន៖ មនុស្សស្រីវ័យចំណាស់តែងតែជាមនុស្សស្រី ដែលមានភាពឯករាជ្យនៅក្នុងខ្លួន និងចេះធ្វើអ្វីៗដោយខ្លួនឯង ដោយមិនចាំបាច់ពឹងពាក់អ្នកដទៃឡើយ។ ជាងនេះទៅទៀត មនុស្សស្រីវ័យចំណាស់ ក៏អាចមានសមត្ថភាពរកលុយចិញ្ចឹមជីវិតខ្លួនឯងបានយ៉ាងងាយស្រួលដោយមិនចាំបាច់ត្រូវការលុយពីមនុស្សប្រុសឡើយ។ ហេតុនេះហើយ បានជាភាពឯករាជ្យ របស់មនុស្សស្រីវ័យចំណាស់ អាចធ្វើឱ្យមនុស្សប្រុសវ័យក្មេង ចង់បានយកមកធ្វើជាគូអនាគតរបស់ពួកគេ បើទោះបីជាមានវ័យខុសគ្នាច្រើនក៏ដោយ៕460+ Old Woman Young Man Love Stock Videos and Royalty-Free Footage -  iStock | Older woman younger man
ប្រភព៖sanook