ផ្លែឈើ គឺជាអាហារសុខភាព និងមានអត្ថប្រយោជន៍ជាច្រើន ប៉ុន្តែសម្រាប់អ្នកដែលចង់សម្រកទម្ងន់ ឬកាត់បន្ថយក្បាលពោះ ការទទួលទានផ្លែឈើមួយចំនួននេះគឺមិនល្អឡើយ ព្រោះវាសម្បូរជាតិស្ករ និងកាឡូរីខ្ពស់ ដែលបណ្តាលឱ្យទម្ងន់កើនឡើង។ ដូច្នេះហើយខាងក្រោមនេះគឺផ្លែឈើដែលអ្នកគួរញ៉ាំ និងមិនគួរញ៉ាំនៅពេលដែលអ្នកចង់កាត់បន្ថយក្បាលពោះ៖
១.ផ្លែឈើដែលអ្នកគួរទទួលទានគឺ ឪឡឹក, ផ្លែក្រូច, ផ្លែត្របែក, ស្ត្របឺរី, ប៊្លូបឺរី, ផ្លែប៉ោម, ល្ហុង, ស្រកានាគ និងផ្លែគីវី ព្រោះផ្លែឈើទាំងនេះមានវីតាមីន C ខ្ពស់ សម្បូរដោយសារធាតុរ៉ែ ជាតិសរសៃអាហារខ្ពស់ និងមានជាតិស្ករទាប ដែលប្រឆាំងអុកស៊ីតកម្ម ជួយជំរុញការរំលាយអាហារបានល្អ ធ្វើឱ្យក្រពះឆ្អែតបានយូរ រំញោចចលនាពោះវៀន ស័ក្តិសមសម្រាប់អ្នកដែលកំពុងសម្រកទម្ងន់ ឬសម្រកក្បាលពោះ ជួយពន្យាភាពចាស់ និងចិញ្ចឹមស្បែក។
២.ផ្លែឈើដែលអ្នកគួរជៀសវាងគឺ ចេកទុំ, ធុរេន, សាវម៉ាវ, ស្វាយទុំ, ទំពាំងបាយជូ, ត្រសក់ និងម្នាស់ជាដើម ព្រោះផ្លែឈើទាំងនេះជាប្រភេទដែលមានជាតិស្ករខ្ពស់ ខ្លាញ់ច្រើន អាស៊ីតខ្ពស់ រួមជាមួយជាតិសសៃទាប និងមានជាតិកាហ្វេអ៊ីនខ្ពស់ ដែលវាមិនសាកសមចំពោះការសម្រកទម្ងន់ ឬសម្រកក្បាលពោះឡើយ ហើយបណ្តាលឱ្យគេងមិនលក់ និងមានអារម្មណ៍ថាឃ្លានគ្រប់ពេលវេលា៕
ប្រភព៖sanook










