តារាចម្រៀងដ៏ល្បីរបស់ពិភពលោក Taylor Swift បានបង្ហាញគន្លឹះមួយចំនួនដើម្បីរក្សារាងឱ្យស្អាតដោយមិនបាច់តមអាហារ ដោយនាងបានចែករំលែកថា នាងមិនសូវខ្វល់ពីទម្ងន់នោះទេ ហើយក៏មិនមានអារម្មណ៍រំខាននៅពេលដែលនាងឡើងទម្ងន់ដែរ។ Taylor បានបន្តទៀតថា នាងតែងតែញ៉ាំដោយសេរី ហើយនៅពេលធ្វើដំណើរកម្សាន្ត នាងតែងតែញ៉ាំអាហារសម្រន់ដើម្បីបំពេញថាមពលរបស់នាង។ ដូច្នេះហើយខាងក្រោមនេះគឺជាគន្លឹះថែរក្សារាងឱ្យស្អាតដោយមិនបាច់តមអាហារ៖
១.ជ្រើសរើសបន្លែ និងផ្លែឈើ៖ ជារឿយៗ Taylor តែងតែជ្រើសរើសទិញបន្លែនិងផ្លែឈើជារៀងរាល់ថ្ងៃ ហើយនាងនឹងដាក់កម្រិតលើការប្រើប្រាស់អាហារដែលមានសារធាតុគីមី និងសារធាតុបន្ថែម។
២.ធ្វើម្ហូបនៅផ្ទះ៖ តារាចម្រៀងកើតនៅឆ្នាំ ១៩៨៩ ចូលចិត្តធ្វើម្ហូបនៅផ្ទះខ្លាំងណាស់ ហើយតែងតែរៀបចំអាហារដោយខ្លួនឯង ដើម្បីធានាបាននូវប្រភពអាហារ និងតុល្យភាពអាហារូបត្ថម្ភ។ សូម្បីតែពេលធ្វើដំណើរកម្សាន្តទៅកន្លែងនានាក៏ Taylor រៀបចំអាហារផ្ទាល់ខ្លួន ហើយយកវាទៅជាមួយផងដែរ។
៣.ផឹកទឹកឱ្យបានគ្រប់គ្រាន់៖ Taylor ចូលចិត្តផឹកទឹកចម្រោះ ទឹកផ្លែឈើ ជំនួសឱ្យភេសជ្ជៈដែលមានជាតិស្ករ។ នាងក៏ជៀសវាងភេសជ្ជៈមានជាតិអាល់កុលផងដែរ ដើម្បីការពាររូបរាង និងស្បែករបស់នាង។ តារាចម្រៀងវ័យ ៣៤ ឆ្នាំរូបនេះក៏ធ្លាប់បង្ហើបទៀតថានាងតែងតែរក្សាទម្លាប់ផឹកទឹក ១០ ដបក្នុងមួយថ្ងៃ។
៤.បន្ថែមវីតាមីន៖ Taylor ជឿជាក់ថា វីតាមីននឹងបំពេញបន្ថែមសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនសម្រាប់រាងកាយនៅពេលដែលអស់កម្លាំង និងតានតឹង។ ជាមួយគ្នានេះដែរ ប្រភេទមួយចំនួនដូចជា វីតាមីន C, D ឬ E ក៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ភាពចាស់ និងធ្វើឱ្យស្បែករលោងផងដែរ។
៥.ធ្វើលំហាត់ប្រាណ៖ Taylor Swift ក៏សកម្មខ្លាំងក្នុងការហាត់ប្រាណដើម្បីរក្សារាងផងដែរ។ នាងអនុវត្តមុខវិជ្ជាជាច្រើន ចាប់ពីការរត់ និងជិះកង់ រហូតដល់យូហ្គា និងហែលទឹក ដើម្បីបង្កើនភាពបត់បែនរបស់រាងកាយ និងធ្វើឱ្យសុខភាពប្រសើរឡើង៕
ប្រភព៖phuntoday.com










