ថ្មីៗនេះនៅលើបណ្តាញសង្គមផ្ទុះការជជែកគ្នាយ៉ាងខ្លាំងបន្ទាប់ពីឃើញរូបភាព និងវីដេអូ តារាសម្តែងរូបសង្ហា ប៊ឺរី និងស្រីស្រស់ គៀត សុវណ្ណាឡាង កៀកកិតជិតគ្នាយ៉ាងខ្លាំងមានទាំងការឱបថើបគ្នាទៀត ខណៈអ្នកគាំទ្រកំពុងសង្ស័យថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នារីឯអ្នកខ្លះទៀតថាអាចជាការសម្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMN3nd2NaKJI3NH2DucWyjlP8tY9753Kcx5S0kws2kf4iTXi-facw-rZ4ftTGuLwL-C7EUZhkOFRj9pK0uV10DyuQNUAZ0DLq66Pe6aW9x02wYqXFEAdjrIIdTanT-xR0AL3GK3h0yAPRz1tQXZjSfDiUh6-2pmDbNCmsyLpl-F7-gb-e_BGVQCTIeRnE/s960/358383189_1969318840086737_7998772995460577879_n.jpg

ដ្បិតថាមិនសូវលេចមុខច្រើនដូចមុននៅក្នុងកម្មវិធីសិល្បៈតែគៀត សុវណ្ណាឡាង នៅតែជាទីចាប់អារម្មណ៍របស់មហាជនដដែលពីព្រោះតារាចម្រៀងនិងសម្តែងរូបនេះមានឈ្មោះបោះសំឡេងគួរសមលើអាជីពនេះ ជាពិសេសនាងបានលេចមុខជាតួឯកស្រីទាំងរឿងភាគ និងខ្សែភាពយន្តជាបន្តបន្ទាប់មកផងដែរ។ ទន្ទឹមនឹងការងារសិល្បៈងាកទៅកាន់ជីវិតឯកជនរបស់ គៀត សុវណ្ណាឡាង ត្រូវបានមហាជនចាប់អារម្មណ៍សង្ស័យថានាងកំពុងមានទំនាក់ទំនងស្នេហាជាមួយតារាសម្តែងប្រុសសង្ហាលោក ប៊ឺរី បន្ទាប់ពីមានរូបភាពនិងវីដេអូបង្ហោះជាបន្តបន្ទាប់នៅលើបណ្តាញសង្គមទិកតុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3jvVyud0BPaBIMipr1dm9m4Ib3NjbFjBe_jTXagMSC-pQRCg4PwgRLVcTOcZsqmWSDpq_rcXq-cgZTX7qlW27e7jBx5KHJMEicM6hrKIRA1WqnJ9JjhgqV03SnSKoi2ccFXa144q42aAjy7Ur-1egjbuiyp8QYM8uDLKAueA7zpWcSINc1YyQRS0rY8o/s2048/340010055_1241468723128909_2954174231210616866_n.jpg

តាមរយៈវីដេអូ និងរូបភាពគេសង្កេតឃើញថា ពួកគេទាំងពីរនាក់មានភាពសិទ្ធស្នាលគ្នាយ៉ាងខ្លាំង ទាំងការឱប ថើបគ្នា ហើយរូបភាពទាំងនោះហាក់ទើបតែឃើញតែប៉ុណ្ណោះមិនមានការបង្ហាញពីមុនមកឡើយ។ ប្រការនេះហើយអ្នកគាំទ្រកំពុងដាក់ការសង្ស័យតារាទាំងពីរដួងនេះទំនងមានទំនាក់ទំនងស្នេហាជាមួយគ្នាហើយ ខណៈអ្នកខ្លះក៏សរសើរថាពួកគេសមគ្នា និងអ្នកខ្លះទៀតក៏និយាយថាអាចជាការសម្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP6g8V2Tya2MvoMbuu39kowzoieihphjYjjwOv29u5j8Cqe9l99OduRzs4z3FCpXzZgaVeJV-nl0gRB0jTezSx7w04Vqa_vRXPnv6DCxXQfr3szthSoH-UZeNn5EnQf9KT0vDbpGamPGEiC3ICnSNgnIxpIe0Wsg4kDG2M6Sfw7MuZTeCIxX6OaAJtbwc/s2048/329402603_869430164338818_2415052085882110403_n.jpg

ទោះបីជានេះគ្រាន់តែជាមន្ទិលសង្ស័យរបស់អ្នកគាំទ្រក្តីតែអ្នកគាំទ្រហាក់សប្បាយចិត្តនូវទំនាក់ទំនងរបស់ពួកគេ ជាពិសេសតារាស្រី គៀត សុវណ្ណាឡាង ដែលមានអ្នកស្អំបេះដូងបន្ទាប់ពីបែកបាក់ជាមួយលោក លឹម ជាឡាយ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ គៀត សុវណ្ណាឡាង និងលោក ប៊ឺរី រួមជាមួយ ពេជ្រ វត្តី ធ្លាប់ថតរឿងជាមួយគ្នាមានចំណងជើងថា «ប្រពន្ធចិត្តព្រះ» របស់ស្ថានីយទូរទស្សន៍ហង្សមាសផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjypFOGRZet4FCVALFYyZt6_0ILgV4hvltzuhj1Ek0OEgjLFnrVzIh8qgFMuh73DvQtLCdtNkmdZq5K_1vQzEcMrp0M8AhpSqpuR1C03DKAHD-SmzvbeLR39M9Pfl-7L5mIIJSuZs5-WUQ5t97Uj-2xrgy9AZin4zrbQ_4NvDj3G0hs3vQv3mC6Snm-nZc/s2048/296587844_1725277801157510_8590659103826017508_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_oxFl2hIcJsEnFg_3F4AiZhJx5LPN8ZN8C_nNJJJ7kP4Bn3v-W6HD82zewDDXtUVamfEYFN20g5m-BcO8er8ACtGJNs9z5iHUl-_aHbxrzhSr0d4P4B2-uL8g3WQhcqUSuCgCcgcphHgkd6SgzcYTcYaTMg9jCMfTBOiGHlLklyXQrXo1tJbeXM0BCJ4/s2048/296327516_1725277814490842_4640155775019545957_n.jpg