បរទេស៖ ប្រទេសចិនកំពុងនាំមុខគេលើពិភពលោកក្នុងការកសាងរ៉េអាក់ទ័រនុយក្លេអ៊ែរ ដើម្បីផលិតថាមពលអគ្គិសនី និងជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច រួមជាមួយការសម្រេចបាននូវគោលដៅគ្មានការបំភាយឧស្ម័ន។How China became king of new nuclear power, how U.S. could catch upយោងតាមទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានឱ្យដឹងថា ប្រទេសចិនមានម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ២១ ដែលកំពុងសាងសង់បន្ថែមទៀត ដោយអាចផលិតថាមពលអគ្គិសនីបានសរុប ២១ ជីហ្គាវ៉ាត់។ បើនិយាយពីចំនួនម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរដែលកំពុងដំណើរការវិញនោះ ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខបីក្នុងពិភពលោកដែលមានចំនួន ៥៥ និងសមត្ថភាពជាង ៥៣ ជីហ្គាវ៉ាត់។ ដូចនេះ ថាមពលអគ្គិសនី ១ ជីហ្គាវ៉ាត់គឺគ្រប់គ្រាន់ដើម្បីផ្តល់ថាមពលដល់ទីក្រុងដែលមានទំហំមធ្យម។Global ambitions fuel China's nuclear power strategy | East Asia Forum

ប្រទេសចិនបានចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដោយការទិញម៉ាស៊ីនរ៉េអាក់ទ័រពីប្រទេសបារាំង សហរដ្ឋអាមេរិក និងរុស្ស៊ី ហើយបន្ទាប់មកបានសាងសង់រ៉េអាក់ទ័រផ្ទាល់ខ្លួនដែលមានឈ្មោះថា Hualong (ដោយកិច្ចសហប្រតិបត្តិការជាមួយប្រទេសបារាំង)។ ប្រទេសចិនក៏បានបន្តធ្វើឱ្យប្រសើរឡើងនូវឧបករណ៍ថាមពលនុយក្លេអ៊ែរសំខាន់ៗដែលត្រូវបានបង្កើតឡើង និងលើកកម្ពស់សមត្ថភាពផលិតឧបករណ៍ថាមពលនុយក្លេអ៊ែរ បូករួមសមត្ថភាពក្នុងការធានាខ្សែសង្វាក់ឧស្សាហកម្មដែលពាក់ព័ន្ធ។China's experimental thorium nuclear reactor gets 'green light'

លោក Jacopo Buongiorno សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងវិស្វកម្មនៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts បាននិយាយថា “ជាការពិតណាស់ ប្រទេសចិនកំពុងនាំមុខគេលើពិភពលោកក្នុងវិស័យបច្ចេកវិទ្យានុយក្លេអ៊ែរនាពេលបច្ចុប្បន្ននេះ” ។ ដូច្នេះម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែថ្មីប្រមាណ ៧៥% គឺកំពុងស្ថិតនៅក្នុងប្រទេសចិន នេះបើតាមសមាគមនុយក្លេអ៊ែរពិភពលោក។Chinese 'Artificial Sun' Experimental Fusion Reactor Sets New World Record  | Technology News

នៅឆ្នាំ ២០៣០ ប្រទេសចិនត្រូវបានគេរំពឹងថានឹងដឹកនាំពិភពលោកក្នុងសមត្ថភាពថាមពលនុយក្លេអ៊ែរដែលបានដំឡើង។ យោងតាមអគ្គលេខាធិការនៃសមាគមថាមពលនុយក្លេអ៊ែរចិន CNEA បានឱ្យដឹងថា ទិន្នផលថាមពលនុយក្លេអ៊ែររបស់ប្រទេសនេះត្រូវបានគេរំពឹងថានឹងមានចំនួន ១០% នៃផលិតកម្មអគ្គិសនីសរុបនៅឆ្នាំ ២០៣៥ ដែលជួយលើកកម្ពស់សារៈសំខាន់នៃថាមពលនុយក្លេអ៊ែរនៅក្នុងល្បាយថាមពលរបស់ប្រទេសចិន ដោយហេតុនេះបង្កើនល្បឿនការផ្លាស់ប្តូរទៅជារចនាសម្ព័ន្ធថាមពលកាបូនទាប៕
ប្រភព៖vnexpress