យូហ្គោស្លាវី គឺជាប្រទេសមួយដ៏ធំនៅក្នុងតំបន់អឺរ៉ុប ដែលមានរដ្ឋជាសមាជិកជាច្រើនស្ថិតក្រោមការគ្រប់គ្រង ។យូហ្គោស្លាវី ដែលត្រូវបានបង្កើតឡើងដំបូងក្រោមឈ្មោះជាព្រះរាជាណាចក្រយូហ្គោស្លាវី ក៏ប៉ុន្តែក្រោយសង្រ្គាមលោកលើកទី១ ប្រទេសនេះត្រូវបានប្តូរឈ្មោះមកត្រឹមយូហ្គោស្លាវី។Amazon.com : Yugoslavia National Country Flag - 3 foot by 5 foot Polyester (New) : Patio, Lawn & Gardenលុះមកដល់សង្រ្គាមលោកលើកទី២ បានបញ្ចប់នៅឆ្នាំ១៩៤៥ ប្រទេសយូហ្គោស្លាវី បានផ្លាស់ប្តូរឈ្មោះម្តងទៀតមកជា”សាធារណរដ្ឋប្រជាមានិតសហព័ន្ធយូហ្គោស្លាវី” ដែលឈ្មោះនេះ ត្រូវបានប្រើប្រាស់មិនដល់២០ឆ្នាំផង ពោលនៅឆ្នាំ១៩៦៣ យូហ្គោស្លាវី ក៏បានប្តូរឈ្មោះមកជា “សាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី” ដោយកាលនោះមានលោក Josip Broz Tito ជាប្រធានាធិបតីដ៏ខ្លាំងក្លា។War Games: Replaying Yugoslavia's Military Conflicts as Entertainment | Balkan Insightដោយសារតែចង់ឱ្យប្រទេសក្លាយជាប្រទេសខ្លាំងមួយក្នុងតំបន់អឺរ៉ុបលោក Josip Broz Tito បានធ្វើការគាបសង្កត់ពលរដ្ឋជាខ្លាំង រហូតដល់មានការរើសបម្រាស់បាតុកម្មនៅឆ្នាំ១៩៦៣ និងដោយសារតែការប្រកាន់សាសនា និងទឹកដីមានប្រជាជនចម្រុះជាសាសន៍ច្រើនលើសលប់ បានរុញច្រានឱ្យ”សាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី” ធ្លាក់ចូលអស្ថិភាពនយោបាយសង្គមនៅឆ្នាំ១៩៧០។A Journey Through the Troubled Former Yugoslavia: “They Will Never Stop Hating Us” - DER SPIEGELក្រោយមកទៀត នៅឆ្នាំ១៩៨០ ប្រធានាធិបតីដ៏ខ្លាំងក្លា លោក Josip Broz Tito បានបាត់បង់ជីវិត បានជម្រុញឱ្យរដ្ឋជាសមាជិកចំនួន២ គឺស៊ែបៀ និងម៉ុងតេណេក្រូ បានផ្តាច់ខ្លួនប្រកាសជាប្រទេសថ្មីមួយហៅថាសាធារណរដ្ឋសហព័ន្ធយូហ្គោស្លាវី តែមិនបានយូរប៉ុន្មានប្រទេសទាំងពីរនេះ បានបែកចែកគ្នា និងប្រកាសឯករាជ្យរៀងៗខ្លួន។Josip Broz Tito - IMDbខាងក្រោមនេះជាប្រទេសទាំង៧ ដែលបានកកើតឡើងក្រោយការដួលរលំសាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី៖

• កូសូវ៉ូ (Kosovo) ប្រកាសឯករជ្យកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០៨
• ក្រូអាសុី (Croatia) ប្រកាសឯករាជ្យកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៩១
• ស៊ែរបៀ (Serbia) ប្រកាសឯករាជ្យកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០០៦
• ស្លូវេនី (Slovenia) ប្រកាសឯករាជ្យកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៩១
• បូស្នី-អ៊ែរហ្សេហ្គោវីន (Bosnia and Herzegovina) ប្រកាសឯករាជ្យកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៩២
• ម៉ុងតេណេក្រូ (Montenegro) ប្រកាសឯករាជ្យកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០០៦
• ម៉ាសេដ្វានខាងជើង (North Macedonia) ប្រកាសឯករាជ្យកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៩១Yugosphere: The beginning of the new integration in the Balkans? - New Eastern Europe

ប្រភព៖ Britannica