ប្រទេសថៃ ៖ ប៉ូលិសប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មានបានប្រមូលកម្លាំងមកត្រួតពិនិត្យនៅគេហដ្ឋានយ៉ាងស្អាតមួយកន្លែងនៅស្រុកបាងឡាម៉ុង ខេត្តឈុនបុរី ប្រទេសថៃ ក្រោយពីស៊ើបអង្កេតឃើញថា មានជនជាតិចិនមួយក្រុមបានមកជួលគេហដ្ឋាននេះដើម្បីធ្វើជាកន្លែង Call Center ខុសច្បាប់ ។ បន្ទាប់ពីត្រួតពិនិត្យរួច ប៉ូលិសបានរឹបអូសយកវត្ថុតាង ព្រមទាំងចាប់ខ្លួនជនជាតិចិនទាំងអស់ទៅសាកសួរបន្ថែម និងចាត់ការតាមផ្លូវច្បាប់ប្រទេសថៃ ។ตำรวจบุกจับ 16 ชาวจีน เช่าบ้านหรูพัทยา ตั้งฐานคอลเซ็นเตอร์โทร

តាមការឆែកឆេរគេហដ្ឋានចំនួន១៣ខ្នងនៅលើផ្ទៃដីប្រមាណ៦រ៉ៃ ប៉ូលិសរកឃើញថា មានជនជាតិចិនចំនួន១៦នាក់បានមកជួលគេហដ្ឋានចំនួន៤ខ្នងនៅផ្នែកខាងក្នុងដើម្បីរស់នៅ។ ប៉ូលិសបានរកឃើញកុំព្យូទ័រ Notebook ចំនួន១៤គ្រឿង, ទូរស័ព្ទដៃជាច្រើនគ្រឿង, ប្រាក់ប្រមាណ៣លានបាត និងរថយន្តតូយ៉ូតា ពណ៌ក្រហម១គ្រឿង ។

តាមការស៊ើបអង្កេតរបស់ប៉ូលិសបង្ហាញថា ជនជាតិចិនមួយក្រុមនេះនាំគ្នាមកជួលគេហដ្ឋានបានប្រមាណ៣ខែហើយ និងបែងចែកគ្នាធ្វើការជាក្រុម គឺក្រុមពេលថ្ងៃ និងពេលយប់ ហើយពួកគេបានទទួលប្រាក់ខែប្រមាណ១ម៉ឺនយាន់ក្នុងម្នាក់ ។ ជនជាតិចិនទាំងនេះបានជួលនារីថៃម្នាក់មកបោសសម្អាតផ្ទះ និងទិញម្ហូបអាហារឱ្យពួកគេ ដោយនារីថៃទទួលបានប្រាក់ខែចំនួន៧ពាន់បាតក្នុង១ខែ ។ตำรวจบุกจับ 16 ชาวจีน เช่าบ้านหรูพัทยา ตั้งฐานคอลเซ็นเตอร์โทรหลอกเหยื่อ

ចំណែកភ្នាក់ងារសន្តិសុខរៀបរាប់ថា ខ្លួនមិនដឹងថា ជនជាតិចិនទាំងនេះមកធ្វើអ្វីទេ ពីព្រោះខ្លួនគ្រាន់តែមើលការខុសត្រូវផ្នែកខាងក្រៅប៉ុណ្ណោះ ។ ភាគច្រើន ជនជាតិចិនទាំងអស់កម្រចេញមកខាងក្រៅណាស់ ហើយពួកគេសម្ងំនៅតែក្នុងផ្ទះ យូរៗម្តង ទើបឃើញមានរថយន្តប្រណីតបើកចេញ-ចូល ៕ ប្រភព ៖ Mono News