នាពិធីជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់អគ្គនាយក និងប្រធាននាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ណែនាំឱ្យពិចារណាឡើងវិញ ចំពោះតម្លៃការធ្វើលិខិតឆ្លងដែននៅកម្ពុជា។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា៖” ស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ពិចារណាឡើញវិញ លើតម្លៃការធ្វើលិខិតឆ្លងដែន ព្រោះថាកម្ពុជាយើងតម្លៃហាក់បីដូចជាមានតម្លៃលើសគេបន្តិច បើធៀបទៅនឹងប្រទេសជុំវិញតំបន់អាស៊ាន”។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ក៏បានសង្កត់ធ្ងន់ថា៖” យើងដឹងហើយថា ការធ្វើលិខិតឆ្លងដែននៅក្នុងស្រុកយើង មានតម្លៃមិនក្រោម១០០ដុល្លារនោះទេ ដោយនេះយើងមិនរាប់បញ្ចូលអំពីសេវាកម្មធ្វើលឿន”៕