ពិតជាគួរឱ្យកោតស្ញប់ស្ញែងនិងមានមោទនភាពយ៉ាងខ្លាំងបន្ទាប់ពីព្រះនាងតូច នរោត្តម ជេនណា បានបង្ហើបឱ្យដឹងថាក្រុមហ៊ុនភាពយន្តអន្តរជាតិមួយអញ្ជើញទ្រង់ទៅទស្សនកិច្ច កន្លែងថតភាពយន្តនៅអឺរ៉ុប និងការចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្នាតអន្តរជាតិដែលមានតួល្បីៗជាច្រើនរូប។ មិនត្រឹមតែប៉ុណ្ណោះ ព្រះនាងតូច បានប្តេជ្ញាថានឹងនាំកេរ្តិ៍នាមជាតិខ្មែរឱ្យអន្តរជាតិបានស្គាល់កាន់តែច្បាស់នូវកិត្យានុភាពជាតិខ្មែរ វប្បធម៌ខ្មែរដ៏ល្អផូរផង់។May be an image of 2 people

គ្រាប់ពេជ្រកម្ពុជាដែលមានដុងសិល្បៈជាប់សែរាជវង្ស ព្រះនាងតូច នរោត្តម ជេនណា ពិតជាធ្វើឱ្យប្រជាជនកម្ពុជាគោរពកោតសរសើរយ៉ាងខ្លាំងដែលទ្រង់នឹងចូលរួមចំណែកមួយផ្នែក ដោយនាំកិត្យានុភាពសិល្បៈវប្បធម៌ខ្មែរទៅកាន់ពិភពលោកបន្ទាប់ពីទទួលបានឱកាសថតភាពយន្តហូលីវូដ។May be an image of 1 person

កាលពីថ្ងៃទី៣ ខែកញ្ញា នៅលើបណ្តាញសង្គមព្រះនាងតូចបានឱ្យដឹងថា ក្រុមហ៊ុនភាពយន្តអន្តរជាតិ Millennium Media អញ្ជើញទ្រង់សម្រាប់ដំណើរទស្សនកិច្ចមួយទៅទស្សនាកន្លែងថតភាពយន្តនៅអឺរ៉ុប និងការចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្នាតអន្តរជាតិ។

ក្នុងការសហការណ៍ជាមួយ ក្រុមហ៊ុនផលិតខ្សែភាពយន្ដ Nu Boyana Film Studios ដែលមិនមែនត្រឹមតែជា ក្រុមហ៊ុនផលិតខ្សែភាពយន្ដ ដ៏ធំបំផុតមួយនៅអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះ ត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនផលិតខ្សែភាពយន្ដដ៏ធំបំផុតមួយទូទាំងពិភពលោក។ ក្រុមហ៊ុន Millennium Media ដែលត្រូវជាបុត្រសម្ព័ន្ធរបស់ពួកគេ គឺជាក្រុមហ៊ុន ហូលីវូដ (ដែលមានអាយុកាលដ៏ចំណាស់ និងទទួលបានការគោរព) ដែលបានផលិតភាពយន្ដចំនួន ៤០០ ខ្សែភាពយន្ដ និងតារាសម្ដែងល្បីៗជាច្រើននាក់សុទ្ធតែផ្ដល់ការទុកចិត្តលើក្រុមការងារនិងសម្ដែងនៅក្នុងខ្សែភាពយន្ដនេះ។May be an image of 2 people

ព្រះនាងនរោត្តម ជេនណា បានបញ្ជាក់ទៀតថា ក្រុមហ៊ុនខាងលើនេះនឹងរៀបចំការប្រគំតន្ត្រីលក្ខណៈឯកជនមួយនៅក្នុង ស្ទីឌូយ៉ូ (Studios) ហើយទ្រង់ នឹងចូលរួមសម្ដែងជាមួយតារាសម្ដែងអន្ដរជាតិជាច្រើន ដូចជា៖ Ckay (top streamed artist in the world), GIMS (តារាចម្រៀងបារាំងដ៏មានប្រជាប្រិយភាព), Neta Barzilai (បានឈ្នះកម្មវិធី Eurovision នាពេលថ្មីៗនេះ) និង Michele Morrone ( តារាងសម្ដែងសំខាន់នៅក្នុងខ្សែភាពយន្ដភាគ នៅលើ Netflix មានចំណងជើងថា 365 Days)។May be an image of 2 people and text

ជាមួយឱកាសដ៏ពិសេសនេះ ព្រះនាងបានថ្លែងអរគុណដល់ លោកផលិតករ Gaël និងជាអ្នកដឹកនាំទទួលបន្ទុកផ្នែកអភិវឌ្ឍន៍របស់ក្រុមហ៊ុនដែលកន្លងទៅ លោក ក៏ជាអ្នកគ្រប់គ្រង នៃបវរកញ្ញា Miss Bulgaria 2023 ផងដែរ ខណៈទ្រង់បានទទួលនូវកិត្តិយសក្នុងការសម្ដែងនៅក្នុងកម្មវិធីនេះក្នុងនាមជាភ្ញៀវពិសេស។

លើសពីនេះទៅទៀតតាមរយៈការងារសិល្បៈនេះ ព្រះនាងតូចបានប្តេជ្ញាថា នឹងនាំកេរ្តិ៍នាមជាតិខ្មែរឱ្យអន្តរជាតិបានស្គាល់កាន់តែច្បាស់នូវកិត្យានុភាពជាតិខ្មែរ វប្បធម៌ខ្មែរដ៏ល្អប្រពៃ ដែលកំពុងរស់នៅយ៉ាងសុខុមក្នុងយុគសម័យដ៏រីករាយ៕May be an image of text