ទោះបីជាធ្លាក់នៅក្នុងកម្មវិធីត្រឹមវគ្គLive Show សប្តាហ៍ទី១ សុខុម រចនា នៅតែរងមតិរិះគន់និងសើចចំអកពីអ្នកលេងបណ្តាញសង្គមដដែល។ ដោយសម្លឹងឃើញការរិះគន់នៅតែកើតមានជាហូរហែតារាសម្តែងហេង នរៈកក្កដា ចេញមកបោះសម្តីដល់អ្នករិះគន់រចនាថា The Voice អកកាដង់ និងថាបើមិនពេញចិត្តអូសរំលងទៅនាងក៏ជាមនុស្សមានការឈឺចាប់ដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_6tjGEqoxthcEHY5R6h3b5XhFXLFoZsFudOCFadHFliQ4vQKgcMmeYZpO3Tvy8BBc7TIddLgsPCNZJHu0tGKcPFAEj8nS7YV7SLrlySmb_cIU75DGP9-DBfs0qAJ5qjRjT6s89cB15uV29yi67TulvhdAD0_s3eEB-rVvAPOEiP_IIlIT5cFz-x0eZh4/s2048/85170645_2819048358173078_1847053584747724800_n.jpgនៅយប់ថ្ងៃទី២៩ សីហា លោក ហេង នរៈកក្កដា ដែលជាតារាសម្តែងមួយរូបបានលើកឡើងថា «ខ្ញុំនៅតែមិនយល់ ថីបានម្នាក់ៗរិះគន់លើគាត់ថា The Voice អកកេះ អកការដង់? អ្នកច្រៀងតាមរោងការ អកកេះនឹងជាជនថោកទាបដែលសង្គមស្អប់ខ្ពើមមែនទេ? ខ្ញុំបានឃើញមានគេសើចចំអកគាត់ជាច្រើន តើអ្នកច្រៀងតាមរោងការ កម្មវិធីផ្សេងៗគ្នាជាមនុស្សគ្មានតំលៃក្នុងសង្គមមួយនេះឬក្នុងការប្រលងកម្មវិធីចម្រៀងផ្សេងៗឬយ៉ាងណា? បើមិនពេញចិត្តអូសចោលទៅ គាត់ក៏ជាមនុស្សមានការឈឺចាប់ដែរ»។

ការលើកឡើងរបស់តារាសម្តែងខាងលើនេះធ្វើឡើងក្រោយ សុខុម រចនា បានជ្រើសបទចម្រៀងមួយបទមានចំណងជើងថា «កាឡុងឃុង» មកបកស្រាយក្នុងវគ្គ Live Show សប្តាហ៍ទី១ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ ដែលបានប្រពឹត្តទៅកាលពីថ្ងៃទី២៧ សីហា កន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXCPUZZpmReAEX8eISdbzBsMP2VVg7QraVZsW_54kmMs01Z59w6WN3G8m9ns9OclNEnuCU_8lvnlmvvoHsoxDRq-p1BJ3lXjrUBOURsWCDlhAk_VxZ21IkmmlmMyHf4T29KjBsMoMG70Ltw_T_JvaqHRce6EBfgT7KLlgu8F53Fb5RICVZ0cloy8JE-jM/s2048/100507202_3062879447123300_9045645830584795136_n.jpg

ជាលទ្ធផល រចនា បានធ្លាក់នៅក្នុងវគ្គនេះខណៈអ្នកមួយចំនួនបានសើចចំអកនាងដោយសារតែការជ្រើសបទមកច្រៀងខុសទើបបណ្តាលឱ្យធ្លាក់ពីកម្មវិធី និងអ្នកខ្លះទៀតនៅមិនទាន់រំងាប់ចិត្តស្អប់ទៅលើនាងបន្ទាប់ពីផ្ទុះរឿងអាស្រូវអរគុណ30M Views មិនខ្ចីអរគុណម្ចាស់ដើម និងរឿងបងប្រុសរបស់នាង ទើបជំរុញឱ្យមហាជនកាន់តែមានចិត្តខឹង ស្អប់ និងបញ្ចេញមតិអវិជ្ជមានលើនាងជាបន្តបន្ទាប់រហូតជាប់ឈ្មោះថាកញ្ញា 30M Views និងកញ្ញាខ្មើតជាដើម។

ទោះបីជាមតិមួយភាគធំមិនពេញចិត្តចំពោះនាងក្តី តែគេក៏សង្កេតឃើញថាអ្នកគាំទ្រមួយចំនួនរួមទាំងបេក្ខជនប្រលងរួមជំនាន់ជាមួយគ្នាបានលើកទឹកចិត្តនាងដូចគ្នាព្រមទាំងលើកឡើងទៀតថា រចនា ជាមនុស្សមានអត្តចរិតរុសរាយ មិនឆ្មើងឆ្មៃឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBXY2waEyx5VrfbY4vpmEjCJqS9QdhULrhmz8KqMQ7YMY3EHJ1Gt5BHqln8Q-dS_0sMiBsOFinEoatFd575UOSSnvJNahjtk1SKfricbxKbDu0FCbyUFCUVE6jnmSkezMOdm9ocj_1SqB44sBBIFbiSglLocCceLuC_1p6SIVpGU8Ifg-xHQEM5E0GEug/s1280/352809425_106047212523082_5486067959195199365_n%20(4).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXwLdudxH0sbVl9JWgH4E47mek6IGFgpJYAZnExYqF8CNpCqY0e52GyPsM-mjvWU7yY773p64XY4kfRSD-CCrFWVEJcIJhCeD4OXyMiBwqAf-puJP7NP4VgqifZ4OJTkuDTugaJrdTLBSD9mx2DcAuDK6MsK22_ZJEkDFf4yWgFdqvfeYsn3v8ROHqK8s/s2048/353440960_105971869197283_2525114896029423958_n%20(4).jpg