បញ្ហាសំឡេងក្មេងយំ និងរំខានដល់អ្នកដំណើរនៅលើយន្តហោះ ជាពិសេស ការហោះហើរក្នុងចម្ងាយឆ្ងាយ ដែលអ្នកដំណើរភាគច្រើនត្រូវការភាពស្ងប់ស្ងាត់ ឬសម្រាកឱ្យបានច្រើនបំផុត មុននឹងទៅដល់ប្រទេសគោលដៅ ប៉ុន្តែពួកគេពិបាកគេចចេញពីសំឡេងក្មេងរំខានណាស់ ។ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានផ្តល់ជម្រើសដល់អតិថិជនរបស់ខ្លួន គឺអតិថិជនអាចទិញសំបុត្រយន្តហោះដោយគ្មានក្មេងរំខាន នៅលើយន្តហោះធ្វើដំណើរផ្លូវឆ្ងាយ ។European carrier, Corendon Airlines is launching child-free zones on its  flights for US$49 | South China Morning Post

សារព័ត៌មាន Bloomberg ចុះផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍ Corendon Airlines ដែលមានស្នាក់ការធំនៅខេត្ត Antalya ប្រទេសតួកគី បានត្រៀមដំណើរការគម្រោងសាកល្បង «កៅអីអង្គុយគ្មានក្មេង» នៅលើយន្តហោះធ្វើដំណើររយៈពេល១០ម៉ោង រវាងទីក្រុង Amsterdam ប្រទេសហូឡង់ ជាមួយកោះ Curacao ក្នុងសមុទ្រ Caribbean ហើយនឹងអនុវត្តចាប់ពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ក្រុមហ៊ុនអាកាសចរណ៍នេះនឹងគិតថ្លៃអ្នកដំណើរបន្ថែមទៀតចំនួន៤៩ដុល្លារអាមេរិកសម្រាប់កៅអីទំហំស្តង់ដារ ឬគិតថ្លៃ១០០ដុល្លារអាមេរិកសម្រាប់កៅអីធំពិសេស (XL) ។ ដូច្នេះ មានតែមនុស្សពេញវ័យប៉ុណ្ណោះដែលមានសិទ្ធិអង្គុយលើកៅអីទាំងនេះ ហើយគ្មានសំឡេងក្មេងរំខានទេ ។For travelers who want to avoid babies and kids, one airline will test an  adults-only section | Nation/World | bdtonline.com

ក្រុមហ៊ុនអាកាសចរណ៍ Corendon ឱ្យដឹងថា យើងបានកំណត់ជួរកៅអីអង្គុយស្ងប់ស្ងាត់នៅលើយន្តហោះសម្រាប់អ្នកដំណើរគ្មានក្មេងមកជាមួយ ហើយក៏សម្រាប់អ្នកជំនួញផងដែរ ដែលពួកគេត្រូវការបំពេញការងារក្នុងបរិយាកាសស្ងប់ស្ងាត់ ។ គម្រោងបែងចែកទីកន្លែងអង្គុយនេះ នឹងជួយដល់ឪពុកម្តាយដែលមានកូនតូចរពិសបានធូរស្រាលចិត្តខ្លះ ហើយកូនៗរបស់ពួកគេនឹងមិនអាចរំខានអ្នកដំណើរផ្សេងទៀតឡើយ ។

កាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនធ្លាប់បានបែងចែកទីកន្លែងអង្គុយដូចគ្នា ក្នុងនោះក្រុមហ៊ុន AirAsia X បានកំណត់ទីកន្លែងស្ងប់ស្ងាត់នៅលើយន្តហោះ និងគ្មានសំឡេងក្មេងរំខាន ដោយក្រុមហ៊ុននេះបានហាមក្មេងអាយុក្រោម១០ឆ្នាំ ជិះយន្តហោះ ។ ចំណែកក្រុមហ៊ុន Scoot របស់ប្រទេសសិង្ហបុរីបានបង្កើតកន្លែងអង្គុយស្ងប់ស្ងាត់ «Scoot-in-Silence» ហើយហាមក្មេងអាយុក្រោម១២ឆ្នាំ ជិះយន្តហោះ ៕Airline Testing 'Adults Only' Section on International Flight | Entrepreneur ប្រភព ៖ Bangkok biznews