នៅក្នុងការប្រកួតបាល់តាមភូមិមួយ ស្ថិតនៅវត្តអង្គព្រះស្តេច ភូមិបីពៃ ឃុំបឹងត្រាញ់ខាងជើង ខេត្តតាកែវ មានករណីបុរសម្នាក់បានដកកាំភ្លើងចេញពីចង្កេះខោមកសម្ញែង នៅក្នុងអំឡុងពេលមានការឈ្លោះគ្នាបន្តិចបន្តួច។

យោងតាមគណនីហ្វេកប៊ុកឈ្មោះ” ឈាវ សំរស ឃុំបឹងត្រាញ់ខាងជើង” បានបង្ហោះថា”សំណូមពរ ឯកឧត្តម ស្នងការនគរបាលខេត្តតាកែវចាត់វិធានការបុគ្គលមានកាំភ្លើងនេះផង វាមានសិទ្ធិអីមកដកកាំភ្លើងកណ្តាលហ្វូងលេងកីឡាបាល់ទាត់នៅ វិទ្យាល័យ សម្តេច តេជោ វត្តអង្គព្រះស្តេច ភូមិបីពៃ ឃុំបឹងត្រាញ់ខាងជើង (លឺថាជាកូនមេប៉ុស្តិ៍រងឃុំខ្វាវ) អានេះឡូយម៉េះហា”។

មិនតែប៉ុណ្ណោះគណនីនោះក៏បានបង្ហោះថា៖”ប្រជាពលរដ្ឋសង្ឃឹមថា ឯកឧត្តម អភិបាលខេត្តតាកែវ នឹងជួយរកយុត្តិធម៌ដល់សិស្សវិទ្យាល័យ សម្តេច តេជោ ហ៊ុន សែន អង្គព្រះស្តេច (លឺថាបុគ្គលដកកាំភ្លើងនេះមានខ្សែធំខ្ញុំជាក្រុមប្រឹក្សាឃុំចង់ដឹងណាស់ថាវាធំប៉ុណ្ណា)។

តែយ៉ាងណាមិញ បុគ្គលនោះគ្រាន់តែដកសម្ញែង ដោយមិនមានការផ្ទុះអាវុធ និងបង្កឱ្យរបួសដល់នរណាម្នាក់នោះឡើយ៕