ប្រទេសចិន ៖ ការចាប់ផ្តើមបង្ហូរទឹកលាយជាតិវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែររបស់ជប៉ុន បានធ្វើឱ្យប្រទេសក្នុងតំបន់អាស៊ានព្រួយបារម្ភ ហើយមនុស្សមួយចំនួនមិនហ៊ានបរិភោគស៊ូស៊ី និងអាហារសមុទ្រនាំចូលពីជប៉ុនទេ ។ ចំណែកពលរដ្ឋចិនវិញនាំគ្នាទិញអំបិលស្តុកទុក ដោយសារបារម្ភនឹងការបង្ហូរទឹកកខ្វក់នេះធ្វើឱ្យប៉ះពាល់ដល់ការផលិតអំបិល ។

អាជ្ញាធរជប៉ុនបានបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលមានលាយឡំជាមួយជាតិវិទ្យុសកម្មចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិកតាមការកំណត់ ។ គេសង្កេតឃើញថា មិនត្រឹមតែប្រទេសជិតខាងរបស់ជប៉ុនប៉ុណ្ណោះទេដែលបានតវ៉ា ប៉ុន្តែពលរដ្ឋជប៉ុនជាច្រើននាក់ក៏បាននាំគ្នាតវ៉ាប្រឆាំងនឹងការបង្ហូរទឹកកខ្វក់ចូលសមុទ្រដូចគ្នាដែរ ។ ប្រទេសជប៉ុនបានចាប់ផ្តើមគម្រោងបង្ហូរទឹកចេញពីរោងចក្រក្នុងបរិមាណជាង១,៣៤លានតោន ដែលទឹកទាំងនេះត្រូវបានគេរក្សាទុកនៅក្នុងអាងទឹកប្រមាណ១.០០០ ចូលទៅក្នុងសមុទ្រ ស្របពេលមានការជំទាស់ពីប្រទេសជាច្រើន បើទោះជាផ្នែកថាមពលបរមាណូអន្តរជាតិនឹងអនុម័តផែនការបង្ហូរទឹកក្តី ។China urges shoppers not to hoard salt after Fukushima discharge - SHINE  News

ប្រទេសចិនបានប្រកាសហាមនាំចូលអាហារសមុទ្រគ្រប់ប្រភេទពីជប៉ុន ហើយពលរដ្ឋចិនជាច្រើននាក់នាំគ្នាទិញអំបិលស្តុកទុក មុនពេលជប៉ុនបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលធ្វើឱ្យក្រុមហ៊ុនផលិតអំបិលបញ្ជាក់ថា អំបិលផលិតពីទឹកសមុទ្រនេះគ្មានលាយឡំជាតិវិទ្យុសកម្មទេ ។ ចំណែកអ្នកជំនាញបានបារម្ភពីផលប៉ះពាល់បរិស្ថាន ដោយសារការបង្ហូរទឹកកខ្វក់ ។

លោក Nubel Cisneros អ្នកឧតុនិយមវិទ្យា លើកឡើងថា ៖ «ខ្ញុំគិតថា នេះជាគ្រោះថ្នាក់របស់ពិភពលោក ដោយសារជប៉ុនបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហើយវាមិនត្រឹមតែប៉ះពាល់ដល់ប្រទេសជិតខាងរបស់ជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែសារធាតុកខ្វក់នេះនឹងហូរទៅកាន់ប្រទេសផ្សេងទៀត ។ ដូច្នេះ វាគ្រោះថ្នាក់ខ្លាំងណាស់ ហើយវានឹងប៉ះពាល់ដល់សត្វរស់នៅក្នុងទឹក ចៀសមិនផុត» ។China urges shoppers not to hoard salt after Fukushima discharge | Reuters

ចំណែកនៅហុងកុងវិញ ពលរដ្ឋមួយចំនួនបានបង្ហាញការបារម្ភ ហើយពួកគេមិនហ៊ានបរិភោគអាហារសមុទ្រនាំចូលពីប្រទេសជប៉ុនទេ ។ នារីម្នាក់និយាយថា ៖ «ខ្ញុំមិនដឹងថា តើវាមានសុវត្ថិភាពដែរឬទេ បើខ្ញុំបរិភោគអាហារសមុទ្រជប៉ុន ។ ខ្ញុំមានកូន៣នាក់ ហើយវាកាន់តែគួរឱ្យបារម្ភខ្លាំងជាងនេះទៀត ព្រោះកូនៗរបស់ខ្ញុំចូលចិត្តញ៉ាំស៊ូស៊ី ។ ដូច្នេះ ខ្ញុំត្រូវតែប្រុងប្រយ័ត្នជាងមុន» ។

ចំណែកពលរដ្ឋជប៉ុនវិញក៏បានតវ៉ានឹងការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរដូចគ្នាដែរ ។ អ្នកស្រី យ៉ូស៊ិកុ ហ្វុរ៉ាខាវ៉ា ជាអ្នកតវ៉ានិយាយថា ៖ «វាគួរឱ្យសោកសៅដែលជប៉ុនចាប់ផ្តើមបង្ហូរទឹកកខ្វក់ ប៉ុន្តែយើងនឹងមិនបោះបង់ការព្យាយាមទេ ។ យើងត្រូវបញ្ឈប់គម្រោងនេះឱ្យបានឆាប់រហ័សបំផុត ដើម្បីកាត់បន្ថយបរិមាណទឹកដែលត្រូវបង្ហូរចូលក្នុងសមុទ្រ ហើយនេះជាហេតុផលថា ហេតុអ្វីខ្ញុំមកតវ៉ានៅពេលនេះ» ។China urges shoppers not to hoard salt after Fukushima discharge - SHINE  News

ប្រទេសជប៉ុនបញ្ជាក់ថា ការបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរដែលបានច្រោះសម្អាតរួចហើយ គឺវាមានសុវត្ថិភាព ខណៈអាមេរិក និងតៃវ៉ាន់បានគាំទ្រជប៉ុន និងលើកឡើងថា ទឹកបង្ហូរចេញពីរោងចក្រនេះមានផលប៉ះពាល់តិចតួចណាស់ ៕ ប្រភព ៖ TNN World