ប្រទេសថៃ ៖ ក្រោយពីសភាតំណាងរាស្ត្របានបោះឆ្នោតជ្រើសរើសលោក Srettha Thavisin ជាបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃរួចមក ពលរដ្ឋថៃរស់នៅតាមខេត្តផ្សេងៗបានស្នើឱ្យនាយករដ្ឋមន្ត្រីថ្មីជួយដោះស្រាយបញ្ហាប្រេងឥន្ធនៈ និងជីកសិកម្មឡើងថ្លៃ ។ លើសពីនេះ ពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាលជួយគិតគូររឿងតម្លៃស្រូវ និងជីវភាពរស់នៅផងដែរ ។Who is Srettha Thavisin, the man who could lead Thailand? | Politics News |  Al Jazeera

កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កសិករជាច្រើននាក់រស់នៅខេត្តឆៃណាត បានអំពាវនាវទៅកាន់នាយករដ្ឋមន្ត្រីថ្មីដោះស្រាយបញ្ហាចម្បងៗចំនួន៣ចំណុច ដែលធ្វើឱ្យប៉ះពាល់ដល់មុខរបររបស់កសិករដោយផ្ទាល់ រួមមាន ៖

១-តម្លៃប្រេងឥន្ធនៈ ៖ ប្រេងឥន្ធនៈបានដើរតួនាទីយ៉ាងសំខាន់សម្រាប់កសិករ ព្រោះកសិករត្រូវការប្រេងម៉ាស៊ូត និងប្រេងសាំងដើម្បីដាក់ម៉ាស៊ីនបូមទឹកបញ្ចូលស្រែ ហើយពួកគេចង់ឱ្យរដ្ឋាភិបាលថ្មីជួយគិតគូររឿងនេះជាចម្បង ។ រដ្ឋាភិបាលថ្មីគួរតែលក់ប្រេងក្នុងតម្លៃពិសេសឱ្យកសិករដែលប្រកបរបរធ្វើស្រែចម្ការ ដោយរដ្ឋាភិបាលអាចគណនាតាមចំនួនផ្ទៃដីស្រែរបស់កសិករ ។

២-តម្លៃជីកសិកម្ម និងថ្នាំកម្ចា.ត់សត្វល្អិត ៖ បច្ចុប្បន្ន តម្លៃជីកសិកម្ម និងថ្នាំកម្ចា.ត់សត្វល្អិតនៅប្រទេសថៃ បានកើនឡើងជាបន្តបន្ទាប់ដោយគ្មានមូលហេតុ ។ ដូច្នេះ កសិករថៃបានសំណូមពរឱ្យនាយករដ្ឋមន្ត្រីទើបឡើងកាន់តំណែងជួយកំណត់តម្លៃជីកសិកម្ម និងថ្នាំកម្ចា.ត់សត្វល្អិតឱ្យបានច្បាស់លាស់ ដើម្បីកាត់បន្ថយការចំណាយដើមទុនរបស់កសិករ ។Call for end to price fixing of fertilisersCall for end to price fixing of  fertilisers

៣-តម្លៃស្រូវ ៖ កសិករបានសំណូមពរឱ្យនាយករដ្ឋមន្ត្រីថ្មីបង្កើតយន្តការ ឬគម្រោងផ្សេងៗដើម្បីធ្វើឱ្យស្រូវយ៉ាងហោចណាស់ មានតម្លៃខ្ពស់ជាង១ម៉ឺនបាតក្នុង១តោន ។ ការធ្វើឱ្យតម្លៃស្រូវឡើងថ្លៃ វាជួយឱ្យកសិករអាចរស់នៅដោយមានជីវភាពសមរម្យតាមអ្វីដែលពួកគេគួរទទួលបាន ព្រោះបើតម្លៃស្រូវធ្លាក់ចុះ នឹងធ្វើឱ្យស្ថានភាពរស់នៅរបស់កសិករធ្លាក់ក្នុងភាពក្រីក្រ ។ បើកសិករត្រូវប្រឈមនឹងភាពក្រីក្រកាន់តែយូរ ធ្វើឱ្យពួកគេបង្ខំចិត្តលក់ដីស្រែចម្ការដោះស្រាយសងបំណុល ហើយវានឹងក្លាយជាបញ្ហារបស់សង្គមដែលពិបាកដោះស្រាយ ។ ហេតុនេះ បើនាយករដ្ឋមន្ត្រីថ្មីអាចដោះស្រាយបញ្ហាទាំង៣ចំណុចនេះបាន គឺនឹងទទួលបានសំឡេងគាំទ្របន្ថែមទៀតពីពលរដ្ឋជាមិនខាន ៕ ប្រភព ៖ Matichon