ប្រសិនបើនិយាយអំពីអគារដែលខ្ពស់ជាងគេនៅលើពិភពលោក ប្រាកដណាស់គេនឹងនឹកឃើញដល់អគារ Burj Khalifa នៅទីក្រុងឌូបៃ ដោយមានកម្ពស់ ៨២៣ម៉ែត្រឯណោះ។ តែមានមនុស្សតិចណាស់ដែលដឹងថាអគារខ្ពស់ជាងគេនៅតំបន់អាស៊ានយើង ស្ថិតនៅប្រទេសណា។

អគារ Merdeka 118 នៅក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីដែលជាអគារខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលំដាប់លេខ២នៅលើសាកលលោក។ អគារនេះ មានកម្ពស់រហូតដល់ទៅដល់៦៧៨.៩ម៉ែត្រ និង ១១៨ជាន់ ហើយមាន៥ជាន់ក្រោមដី។

អគារពាណិជ្ជកម្មដ៏ខ្ពស់នេះ ចំណាយពេលសាងសង់ដល់តែ៨ឆ្នាំ ពោលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៤ ដល់ឆ្នាំ ២០២២ ក្រោមកញ្ចប់ថវិការ១,២១ ពាន់លានដុល្លារ។ ថ្វីបើសាងសង់រួចរាល់តាំងពីឆ្នាំ២០២២ ក៏ប៉ុន្តែអគារនេះ នៅមិនទាន់ដាក់សម្ពោធជាផ្លូវការនៅឡើយនោះទេ ដោយគេរំពឹងថាអាចនឹងសម្ពោធនៅចុងឆ្នាំនេះ ក៏ដើមឆ្នាំ២០២៤ខាងមុខ។
គួរបញ្ជាក់ផងដែរថា ប្រសិនបើប្រៀបធៀបអគារMerdeka 118 ទៅអគារ Burj Khalifa នៅទីក្រុងឌូបៃ គឺខុសគ្នាតែ១៥០ម៉ែត្រ តែប៉ុណ្ណោះ៕











