បរទេស៖ បច្ចុប្បន្ន Cristiano Ronaldo រកចំណូលបាន ៣.២ លានដុល្លារក្នុងមួយរូប ខណៈដែល Lionel Messi ជាប់ចំណាត់លេខ ២ នៅលើពិភពលោក ជាមួយនឹងការបង្ហោះរូបមួយសន្លឹក ២.៦ លានដុល្លារក្នុងបណ្តាញសង្គម Instagram។
យោងតាម Hopper HQ ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមនឹងមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានបោះពុម្ពផ្សាយ Instagram Rich List ២០២៣ ដែលរួមបញ្ចូលទិន្នន័យសាធារណៈ និងទិន្នន័យដែលប្រមូលបានខាងក្នុង។ ដូច្នេះចំណាត់ថ្នាក់នេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយស្ថិតិដែលរកប្រាក់បានច្រើនបំផុតពី Instagram នោះគឺតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម។Cristiano Ronaldo decides to leave Al-Nassr as he gets new role at Real  Madrid - Daily Post Nigeria

ក្នុងនោះ Cristiano Ronaldo ស្ថិតនៅលំដាប់កំពូលលេខមួយនៅលើពិភពលោក ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រផ្ទាល់ខ្លួនរបស់គាត់ដែលអាចរកចំណូលបាន ៣,២៣៣ លានដុល្លារ ខណៈដែលឆ្នាំ ២០២២ រកបាន ២,៣៩៧ លានដុល្លារ និងឆ្នាំ ២០២១ រកបាន ១,៦០៤ លានដុល្លារ។
បច្ចុប្បន្ន Cristiano Ronaldo មានចំនួនអ្នកតាមដានច្រើនបំផុតនៅលើ Instagram ជាង ៦០០ លាននាក់។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះតែងតែបង្ហោះរូបថតនៃជីវិតផ្ទាល់ខ្លួនរបស់គាត់នៅលើទីលាន រួមជាមួយនឹងការផ្សាយពាណិជ្ជកម្មមួយចំនួនសម្រាប់ហ្គេម រូបិយប័ណ្ណគ្រីបតូ និងការថែទាំសុខភាព។Leo Messi is coming to New York, and New Yorkers are paying through the  nose to see him | CNN Business

ដើរពីក្រោយ Ronaldo គឺ Lionel Messi ជាមួយនឹងអ្នកតាមដានជាង ៤៨០ លាននាក់ Messi ជាប់ចំណាត់លេខ ២ នៅលើពិភពលោកជាមួយនឹងការបង្ហោះរូបមួយសន្លឹក ២.៦ លានដុល្លារក្នុងបណ្តាញសង្គម Instagram។ ខណៈដែលកាលពីឆ្នាំមុន គណនីរបស់កីឡាករអាហ្សង់ទីនរូបនេះបានត្រឹមលេខ ៣ ជាមួយនឹង ១,៧៧៧ លានដុល្លារ៕ ប្រភព៖vnexpress