ថ្មីៗនេះ​ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់សុីនស៊ីណាវ៉ាត្រា ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនភ្លាមៗ ពេលទៅដល់ទឹកដីថៃ ក្រោយពីរូបលោកបានចំណាយពេល ១៥ឆ្នាំ រស់នៅនិរទេសខ្លួនក្រៅប្រទេស។

ទន្ទឹមនឹងការចាប់ខ្លួននេះ សភាថៃ បានប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី គឺលោក Srettha Thavisin ដែលមានវ័យ៦១ឆ្នាំ មកពីគណបក្សភឿងថៃ។Thai parliament elects real estate tycoon Srettha Thavisin as new prime  minister

លោក Srettha Thavisin ត្រូវបានជ្រោមជ្រែងដោយ​ក្រុមសម្ព័ន្ធ​ចម្រុះ​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ ​ដែល​មាន​គណបក្ស​ចំនួន ១១ ដែលធ្វើឱ្យពួកគេមានសំឡេងភាគច្រើននៅក្នុង​សភាតំណាងរាស្ត្រ ​​ដោយមាន​ ៣១៤ អាសនៈ។

បន្ទាប់ពីឡើងកាន់តំណែង រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃបានធ្វើការសន្យាថា នឹងដាក់របៀបវារៈសម្រាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបច្ចុប្បន្ន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់ខ្លួន។

Srettha Thavisin elected Thailand's prime minister - EFE Noticias

ការតែងតាំងនាយករដ្ឋមន្រ្តីថ្មីនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចថៃ ក្រោកឡើងវិញ បន្ទាប់ពីប្រទេសនេះបានជាប់វិបត្តិសេដ្ឋកិច្ចជាង៣ខែ នៅក្នុងការជាប់គាំង ស្វែងរកនាយករដ្ឋមន្រ្តីថ្មី។

សូមបញ្ជាក់ផងដែរថា លោក Srettha Thavisin​ ដែលជាអតីតមហាសេដ្ឋីអចលនាទ្រព្យដ៏ល្បីនេះ នឹងក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃផ្លូវការ ក្រោយពីចូលគាល់ព្រះមហាក្សត្រ ដើម្បីផឹកទឹកសារសច្ចាប្រណិធាន និងផឹកទឹកសម្បថ នាពេលដ៏ខ្លីខាងមុខនេះ៕Who is Srettha Thavisin, the man who could lead Thailand? | Politics News |  Al Jazeera

ប្រភព៖ Reuter