នៅក្នុងឆ្នាំ ២០០៥ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រកាស ផ្លាស់ប្តូររាជធានីរបស់ខ្លួន ពីទីក្រុងយុាំងហ្គូន (Yangon) ទៅទីក្រុងថ្មីមួយនៅកណ្តាលប្រទេស គឺទីក្រុងថ្មី ណៃពិដោរ (Naypyidaw)។
រូបភាពទីក្រុងយុាំងហ្គូន(Yangon)
គ្រានោះ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីសាងសង់ទីក្រុង ណៃពិដោរ (Naypyidaw) ដែលត្រៀមធ្វើជារាជធានីថ្មី។
រូបភាពទីក្រុងយុាំងហ្គូន(Yangon)
កាលដែនាំឱ្យ មានការផ្លាស់ប្តូររជាធានីយុាំងហ្គូន(Yangon) មកទីក្រុង ណៃពិដោរ (Naypyidaw) នេះ ក៏ដោយសារតែវិបត្តិគ្រោះធម្មជាតិ។ ដោយកាលនោះ យោងតាមទិន្នន័យចេញផ្សាយពី ADB និងក្រសួងធនធានទឹកមីយ៉ាន់ម៉ា បានបង្ហាញថា ទីក្រុងចាស់ (យុាំងហ្គូន) ស្ថិតនៅក្រោមកម្រិតនីវ៉ូទឹកសមុទ្រ ចាប់ពី ២,១ ម៉ែត្រ(ទាបបំផុត) និង ៥ ម៉ែត្រ(ខ្ពស់បំផុត) បណ្ដាលឱ្យទីក្រុងនេះតែងតែលិចទឹកស្ទើររាល់ឆ្នាំ។
រូបភាពទីក្រុងណៃពិដោរ (Naypyidaw)
សូមជម្រាបផងដែរថា កាលគ្រាដើម ទីក្រុង ណៃពិដោរ (Naypyidaw) ត្រូវបានគេរំពឹងថា នឹងក្លាយជាទីក្រុងទំនើបបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅពេលសាងសង់រួច ក៏ប៉ុន្តែបន្ទាប់ពីសាងសង់ ១៨ឆ្នាំក្រោយមកទីក្រុងនេះ មិនមានមនុស្សរស់នៅ ប្រៀបបានដូចជាវាលរហោស្ថាន ដែលជាការបរាជ័យដ៏ធ្ងន់ធ្ងរបំផុតរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ទៅលើការផ្លាស់ប្តូររាជធានី៕![]()
រូបភាពទីក្រុងណៃពិដោរ (Naypyidaw)
រូបភាពទីក្រុងណៃពិដោរ (Naypyidaw)
ប្រភព៖ The Financial










