សម្រាប់មនុស្សស្រី សក់គឺជាចំណែកមួយដែលជួយលើកសម្រស់ឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញ។ បច្ចុប្បន្ន ការលេងម៉ូដសក់គឺកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមនុស្សស្រីស្ទើរតែគ្រប់វ័យតែម្តង។ ដូច្នេះហើយខាងក្រោមនេះគឺជាម៉ូតសក់ទាន់សម័យទាំង ៥ ដែលកំពុងពេញនិយម៖
១.សក់ត្រង់ប្រវែងស្មា៖ បើអ្នកអនុវត្តម៉ូដសក់នេះ រូបរាងរបស់អ្នកនឹងកាន់តែក្មេង ទាន់សម័យ ដែលមើលទៅសុភាព និងប្លែកជាងមុន ហើយអ្នកគួរតែបន្ថែមពណ៌ត្នោត ឬពណ៌ខ្មៅ ទើបទាក់ទាញ។
២.សក់ពីរតង់ប្រវែងស្មា៖ ម៉ូដសក់នេះគឺមានភាពផ្អែមល្ហែម ភាពជាស្ត្រីរឹងមាំ និងជាជម្រើសដ៏ល្អបំផុតសម្រាប់មនុស្សស្រី ការកាត់សក់ពីរតង់មានប្រយោជន៍ខ្លាំងក្នុងការកាត់បន្ថយមុខធំ និងបិទបាំងស្នាមជាំ។
៣.សក់ប្រវែងស្មារួញតិចៗ៖ សក់ប្រវែងស្មាជាមួយនឹងរលកឬរួញតិចៗគឺស័ក្តិសមបំផុតសម្រាប់អ្នកដែលមានសក់ស្តើង ព្រោះវាអាចជួយឱ្យមើលទៅឃើញសក់របស់អ្នកក្រាស់ជាងមុន។:max_bytes(150000):strip_icc()/ali-larter-shoulder-length-hair-56a086f85f9b58eba4b1495c.png)
៤.សក់សេះប្រវែងស្មា៖ ការលេងម៉ូដសក់ខ្លីអមជាមួយសក់សេះបាំងពីមុខគឺពិតជាស៊ីគ្នាខ្លាំងមែនទែន ចំពោះអ្នកដែលស្រឡាញ់ការតុបតែងខ្លួនបែប Cute ។ មិនតែប៉ុណ្ណោះ ម៉ូដសក់មួយនេះក៏អាចជួយលើកសម្រស់យើងឱ្យក្មេងជាងវ័យមួយកម្រិតទៀតផងដែរ។
៥.សក់ខ្លីត្រឹម ក៖ ចំពោះអ្នកដែលចង់ឱ្យខ្លួនប្លែកខ្លាំងអាចសាកល្បងជាមួយម៉ូដបែប Tomboy នេះបាន។ ការលេងជាមួយស្ទាយបែប boy boy មើលទៅគឺពោរពេញដោយថាមពល ទាន់សម័យ មានអំណាច និងមានភាពជឿជាក់ថែមទៀតផង៕
ប្រភព៖sanook










