អង្គការសហប្រជាជាតិ (UN) ជាអង្គការអន្តររដ្ឋាភិបាលដ៏ធំបំផុតនៅក្នុងពិភពលោក ដែលមានបច្ចុប្បន្ន មានរដ្ឋជាសមាជិកចំនួន១៩៣ប្រទេស។
អង្គការនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៥ ពោលគឺក្រោយបញ្ចប់សង្គ្រាមលោកលើកទី២។ ការដែលបង្កើតអង្គការនេះ គឺដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិដោយការទប់ស្កាត់ជម្លោះ ការសម្រុះសម្រួលសម្រាប់ប្រទេសដែលមានជម្លោះ និងបង្កើតលក្ខខណ្ឌដើម្បីរក្សាសន្តិភាព។
ដើម្បីចូលជាសមាជិកអង្គការសហប្រជាជាតិ ប្រទេសនីមួយៗត្រូវឆ្លងកាត់៣ដំណាក់ការនេះដែលរួមមាន៖
- ត្រូវដាក់ពាក្យសុំស្នើ
- ឆ្លងកាត់ការបោះឆ្នោត នៃប្រទេសជាសមាជិកទាំង១៩៣
- ការបោះឆ្នោតតម្រូវឱ្យមានការយល់ស្រប២/៣ នៃសមាជិកទាំងអស់

បច្ចុប្បន្ននេះ ក៏នៅមានប្រទេសមួយចំនួនមិនទាន់មានការទទួលស្គាល់ពីអង្គការសហប្រជាជាតិនៅឡើយនោះទេ ដែលក្នុងនោះរួមមាន៖
- វ៉ាទីកង់ (Vatican) ជាប្រទេសតូចជាងគេ និងជាបណ្តុំអ្នកកាន់សាសនាគ្រិស្តផងនោះ ប្រទេសនេះហាក់មិនមានចំណាប់អារម្មណ៍ ចូលរួមជាសមាជិកអង្គការសហប្រជាជាតិនោះទេ
:max_bytes(150000):strip_icc()/vatican-58b9d0da3df78c353c38bad6.jpg)
- ប៉ាឡេស្ទីន (Palestine) ត្រូវបានទទួលស្គាល់ជាសមាជិកម្តងរួចហើយ ក៏ប៉ុន្តែដោយសារតែមានជម្លោះជាមួយអុីស្រាអែល ដែលជាសមាជិកនៃអង្គការសហប្រជាជាតិដែលនោះ ធ្វើឱ្យប្រទេសនេះបាត់បង់សិទ្ធវិញ

- កូសូវ៉ូ (Kosovo) ប្រទេសនេះ ទទួលស្គាល់ជាង១០០ប្រទេស ពីសមាជិកអង្គការសហប្រជាជាតិ

- តៃវ៉ាន់(Taiwan) ទទួលស្គាល់ដោយ១៣ប្រទេស ដែលបច្ចុប្បន្នចិនអះអាងថា ជាដែនអធិបតេយ្យភាពរបស់ខ្លួន

- ម៉ាវកាវ និងហុងកុង ជាតំបន់រដ្ឋាភិបាលពិសេសរបស់ប្រទេសចិន
សូមបញ្ជាក់ផងដែរ នៅមានប្រទេសជាច្រើនទៀត ដែលមិនទាន់បានទទួលស្គាល់ពីអង្គការសហប្រជាជាតិ ដោយភាគច្រើននៅប្រទេសទាំងនោះស្ថិតនៅក្រោមច្បាប់រដ្ឋបាលរបស់ប្រទេសអាមេរិក,អង់គ្លេស និងបារាំងជាដើម៕
ប្រភព៖ World Population










