ប្រទេសថៃ ៖ ក្រោយពីពិធីបួងសួងបើកភ្នែករូបចម្លាក់អសុរកាយលាភសំណាងឈ្មោះ «គ្រូកាយកែវ» កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅបរិវេណខាងមុខសណ្ឋាគារ The Bazaar ផ្លូវបំបែករជ្ជដា និងឡាតប្រាវ នៅទីក្រុងបាងកក គេសង្កេតឃើញថា មានពលរដ្ឋថៃជាច្រើននាក់បាននាំគ្នាមកក្រាបសំពះសុំពរពីអសុរកាយខ្មៅ រហូតដល់កកស្ទះចរាចរណ៍នៅបរិវេណនេះយ៉ាងខ្លាំង ។
បច្ចុប្បន្ន មានពលរដ្ឋថៃជាច្រើននាក់ចាប់អារម្មណ៍រឿងរ៉ាវរបស់អសុរកាយខ្មៅឈ្មោះ «គ្រូកាយកែវ» ។ ពួកគេបានយករបស់របរផ្សេងៗមកសំពះ និងថ្វាយអសុរកាយខ្មៅ ព្រោះជឿថា អសុរកាយនេះនឹងអាចជួយឱ្យពួកគេមានទ្រព្យសម្បត្តិច្រើន និងសម្រេចបំណងតាមអ្វីដែលពួកគេបានសុំ មិនថារឿងការងារ លាភសំណាង សេចក្តីស្នេហា ការលក់ដូរ និងរឿងផ្សេងៗ ។
ពលរដ្ឋមកក្រាបសំពះអសុរកាយខ្មៅ និយាយថា បើពួកគេត្រូវការអ្វី គឺត្រូវរក្សាពាក្យសច្ចៈជាមួយអសុរកាយខ្មៅ ។ ចំណែកវិធីសំពះអសុរកាយខ្មៅ គឺគេត្រូវការធូប៥សរសៃ រួមទាំងរបស់ថ្វាយជាច្រើនទៀតដូចជា ផ្លែទំពាំងបាយជូរ ក្រូច ឬស្លាម្លូ ។ រីឯពលរដ្ឋថៃខ្លះទៀតបានធ្វើដំណើរមកឈរមើលរូបចម្លាក់ដ៏ធំនេះ ដែលកំពុងតែល្បីល្បាញនៅប្រទេសថៃ ។
បុរសម្នាក់បានមកក្រាបសំពះអសុរកាយខ្មៅ និយាយថា ៖ «ខ្ញុំមានអារម្មណ៍ថា ចង់មកសំពះអសុរកាយខ្មៅ គឺសូមឱ្យជួយខ្ញុំរឿងការងារ» ។ ចំណែកអ៊ំស្រីម្នាក់ទៀតនិយាយថា ៖ «ខ្ញុំបានមកដល់ទីនេះពេលយប់ ហើយរូបចម្លាក់គ្រូកាយកែវធំខ្លាំងណាស់ ហើយខ្ញុំមិនដឹងថា ហេតុអ្វីបានជាមានមនុស្សមកសំពះច្រើនបែបនេះទេ ។ ខ្ញុំសូមផ្តាំថា បើយើងគ្មានជំនឿទេ យើងកុំប្រមាថ និងមិនចាំបាច់ចាប់អារម្មណ៍អ្នកមកគោរពរូបចម្លាក់នេះទេ» ។.jpg)
ពលរដ្ឋថៃមានជំនឿថា អសុរកាយខ្មៅ ឬគ្រូកាយកែវ គឺជាព្រះតំណាងឱ្យលាភសំណាង និងល្បីល្បាញខាងពូកែស័ក្តិសិទ្ធិ ហើយអសុរកាយខ្មៅអាចជួយឱ្យពួកគេទទួលបានសំណាងល្អក្នុងជីវិត ជោគជ័យលើការងារ ចម្រើនរុងរឿង និងសម្រេចតាមក្តីប្រាថ្នា ។ ពួកគេជឿទៀតថា បើអ្នកណាចង់ទទួលបានជោគជ័យលើការងារ ឬចង់ឱ្យលក់ដូរដាច់ ត្រូវមកសុំពរពីអសុរកាយខ្មៅ ។
បើតាមសារព័ត៌មានថៃចុះផ្សាយថា អសុរកាយខ្មៅ គឺជាគ្រូវេទមន្ត និងមានមន្តវិជ្ជាការកាលពីរាប់ពាន់ឆ្នាំមុន ។ នៅពេលគ្រូវេទមន្តនេះបានលា.ចា.កលោក ប៉ុន្តែព្រលឹងវិញ្ញាញដ៏ខ្លាំងក្លាពុំបានបាត់បង់ទេ ហើយមានអ្នកស្នងមន្តវិជ្ជាបន្តបន្ទាប់ផងដែរ ៕
ប្រភព ៖ Mono News










