លោក Bill Gates បានលើកឡើងពីចំណុចគួរឱ្យចាប់អារម្មណ៍មួយចំនួនថា នៅពេលលោកអានសៀវភៅជាច្រើនក្បាល លោកបានផ្តោតអារម្មណ៍ និងចងចាំនូវទិន្នន័យជាច្រើន ។ ជាធម្មតា នៅថ្ងៃសម្រាកពីការងារ លោកតែងតែយកសៀវភៅដាក់តាមខ្លួនជានិច្ច ហើយលោកអង្គុយអានសៀវភៅចំនួន៣ម៉ោងក្នុង១ថ្ងៃ ។

លោកបន្តថា ការកត់ត្រា គឺជាវិធីមួយដែលលោកប្រើប្រាស់ដើម្បីសង្ខេបទិន្នន័យទាំងអស់ ។ ជាធម្មតា លោកនឹងកត់ត្រាទិន្នន័យប្រមាណ២០% នៃសៀវភៅទាំងអស់ដែលលោកបានអាន បើទោះជាវានឹងបង្កើនរយៈពេលអានសៀវភៅក៏ដោយ ហើយនេះគឺជាកូនសោរសំខាន់ដ៏សំខាន់ក្នុងការរៀនសូត្ររបស់លោក ។The best books I read in 2014 | Bill Gates

លោក Bill Gates លើកឡើងថា ៖ «នៅពេលអ្នកអានសៀវភៅត្រូវប្រុងប្រយ័ត្នថា អ្នកកំពុងតែអានអំពីអ្វី ជាពិសេស បើវាជាសៀវភៅ Non-Fiction គឺត្រូវសួរខ្លួនឯងថា តើអ្នកកំពុងទទួលបានចំណេះដឹងថ្មីៗ និងភ្ជាប់គ្នាជាមួយចំណេះដឹងដែលអ្នកមានដែរឬទេ ។ ឧទាហរណ៍ ៖ បើខ្ញុំមិនយល់ស្របជាមួយអ្នកនិពន្ធ ខ្ញុំនឹងសរសេរយោបល់ និងទស្សនៈផ្ទាល់ខ្លួនចូលក្នុងកំណត់ត្រា» ។Here are 5 of Bill Gates' favorite books from 2017 | The Seattle Times

ការស្រាវជ្រាវមួយបញ្ជាក់ថា ការសរសេរកំណត់ត្រាក្នុងសៀវភៅនឹងធ្វើឱ្យយើងអាចចងចាំនូវទិន្នន័យបានល្អជាងការកត់ត្រាក្នុងទូរស័ព្ទដៃ ឬកុំព្យូទ័រ ពីព្រោះការកត់ត្រាដោយដៃទាមទារឱ្យយើងផ្តោតអារម្មណ៍ច្រើនជាង ។ ហេតុនេះ វាពាក់ព័ន្ធនឹងការប្រមូលលទ្ធផល និងការរៀនសូត្រ ហើយវានឹងធ្វើឱ្យខួរក្បាលអាចទទួលយក ព្រមទាំងឈ្វេងយល់ពីទិន្នន័យថ្មីៗ ។ នៅពេលយើងអានសៀវភៅបានច្រើន វាធ្វើឱ្យការចងចាំទិន្នន័យ ឬព័ត៌មានកាន់តែងាយស្រួលផងដែរ ៕ ប្រភព ៖ Connext