រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែប្រែទំហំផ្ទៃដីឧទ្យានជាតិចំនួន៣កន្លែងឱ្យកាន់តែធំជាងមុន រួមមាន ឧទ្យានជាតិព្រះមុនីវង្ស បូកគោ, ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ដែលកែប្រែមកជា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន និងឧទ្យានជាតិអូរយ៉ាដាវ។
- ឧទ្យានជាតិព្រះមុនីវង្ស បូកគោ ត្រូវបានកែប្រែពីផ្ទៃដីទំហំ ១៥៤ ៤៥៨ ហិកតា មកផ្ទៃដីទំហំ ១៥៦ ១១៦ ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។

- ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ត្រូវបានកែប្រែជា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន និងកែប្រែពីផ្ទៃដីទំហំ ៣៧ ៥០០ហិកតា មកផ្ទៃដីទំហំ ៦២ ២៨៣ ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តសៀមរាប។

- ឧទ្យានជាតិអូរយ៉ាដាវ ត្រូវបានកែប្រែពីផ្ទៃដីទំហំ១០១ ៣៤៨ហិកតា មកផ្ទៃដីទំហំ១០៥ ០១៩ ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី។

នៅក្នុងនោះរាជរដ្ឋបាលក៏ពង្រីកផ្ទីដីដែនជម្រកសត្វព្រៃចំនួនពីរផងដែរក្នុងនោះរួមាន៖
- ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ពីផ្ទៃដីទំហំ ២៥៣ ៧៥០ហិកតា មកផ្ទៃដីទំហំ ២៥៨ ១៧២ ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។

- ដែនជម្រកសត្វព្រៃបឹងពែរ ត្រូវបានកែប្រែពីផ្ទៃដីទំហំ ២៤២ ៥០០ហិកតា មកផ្ទៃដីទំហំ ២៦៥ ៨៨៣ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។










