គិតមកទល់មកនេះពិធីការិនី និងជាតារាសម្តែង សុខ សុម៉ាវត្តី ចែកផ្លូវគ្នាជាមួយលោក លី វ៉ាហេទ ដែលជាកីឡាករបាល់ទាត់បានជាង១ឆ្នាំមកដែលការបែកគ្នានេះបានធ្វើឱ្យអ្នកគាំទ្រខកចិត្តមិនតិចនោះទេមិនគួរណាចំណងស្នេហ៍ពួកគេត្រូវបញ្ចប់ក្រោមរួមដំណើរជីវិតជាគូអស់រយៈពេល៥ឆ្នាំមកហើយ ខណៈមូលហេតុនៃការបែកគ្នានេះអ្នកទាំងពីរសុទ្ធតែព្យាយាមលាក់បាំងនិងរក្សាភាពស្ងៀមស្ងាត់រៀងៗខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqzSkfzSXfLCN7xlFYPAix9JTCY2Q-oqdecZR9FYgD78YZ3QHMsTjN3I3S-2KmN7ajxnoXIfsnBnqqlvFzR-MrGmNj1IWo2VRI8tQarkllbXTfJJ-c7OeVGEjv8ji9UgGdWHry-P6G55lOvln8M_RVI0ZVn1k1r8SXEE0zEJby9UCBvsQCbCRskSvfbvY/s1440/356730481_840840150739694_7418450317059424132_n.jpg

អ្វីដែលកាន់តែចាប់អារម្មណ៍នោះ កីឡាករ លី វ៉ាហេទ ទំនងជាមានអ្នកស្អំបេះដូងហើយជានារីដ៏ស្រស់ស្អាតម្នាក់ បន្ទាប់ពីមានរូបភាពមួយបង្ហោះនៅលើបណ្តាញសង្គម IG ។ កាលពីពេលថ្មីៗនេះមានគណនី IG មួយឈ្មោះថា «nitabenne» បានadd Story រូបភាពមួយសន្លឹកជាមួយលោក វ៉ាហេទ ដែលអ្នកទាំងពីរកំពុងបង្ហោះគោមជាមួយគ្នានាក្បែរមាត់សមុទ្រភ្ជាប់ជាមួយសំណេរថា «ជួបIdol ចៃដន្យ» រួមទាំង Mention លោក វ៉ាហេទ ផងដែរ ខណៈកីឡាករមានតួនាទីជាខ្សែការពាររូបនេះក៏បាន add Story បន្តដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMkcq5-OSPFAzZASCWixvM3Vt8aaMTVJh_zo7kudbsWJazUbnwrGHgP8r2ZG8ZYS8KbP2UEQl3mkl4usX5nkx_GvD-bKR2Ba_PIt7YaRb_HnXvSWFCPeEctPQdTRUtIF2WOhsHJy_Qn6bKUW05aQbx7B4g2z1vCbCCVitOyJNroLW_8RB-Dlo9k-WVLvc/s2048/333319634_8847197155352980_7913353564683816869_n.jpg

ជាមួយគ្នានេះដែរនៅលើគណនីហ្វេកប៊ុករបស់ស្រីស្អាតខាងលើនេះវិញក៏បានស៊ែរប្រយោគមួយដែរថា «រវាងប្រុសចេះលេងហ្គីតា និង ប្រុសចេះលេងបាល់គួរយកមួយណា?» នាងបានឆ្លើយថា «យកប្រុសលេងបាល់»។

ការបង្ហាញដំរួយបែបនេះហើយ ជាហេតុធ្វើឱ្យមានការសង្ស័យថា លោក លី វ៉ាហេទ ដែលជាកីឡាករបាល់ទាត់លេចធ្លោម្នាក់ទំនងជាចាប់ផ្តើមស្នេហ៍ថ្មីជាមួយស្រីស្អាតរូបនេះហើយ។

ទោះយ៉ាងណា នេះគ្រាន់តែជាការសង្ស័យមួយផ្នែកប៉ុណ្ណោះ រឿងពិតយ៉ាងណាមានតែរង់ចាំសាម៉ីខ្លួនចេញមកបញ្ជាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6OD_BcdIIZPL4Jmwa1XtZyDsPk490JVvkqrfIDiTeD3Far-2Ku2-rpCkKA0GXJFTb4O1zAXOy_7ujLvWjC-osCpMDOCnMiNxoN_rEOQjYGHkXhK55msMNpSXTsDRvNERu8ZEJCdTlqc1MB0pdjOwNrOtf2Cq4aHMAPS4T-Jg0yOf4niCJHZrV_xsKXag/s2048/326804731_871369547308715_7871523746302795062_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXuQb1DlElnc8Ov1WlhLwG3Cd0Q0mHswomwT3YSMCo93FWER8AXBP5VD5NPCScB-iX7XONnc_0BF6JEddjQ_-i_ARjDOWWn8sN_IxSOfR-wWlMJS7J2KzMBgaqVKo8N0_RL9507q8ssmOmUmK6upbd5HG4pwJz7WARi65wh-ojuoY70-C3Ou7lRavidBY/s739/%E1%9F%A1%20(5).PNG