សារមន្ទីរគឺជាកន្លែងដ៏អស្ចារ្យនឹងសំខាន់បំផុតក្នុងប្រវត្តិសាស្ត្រ ដែលមានទម្រង់ជាវិមាន ឬជាអតីតរាជវាំង ឬជាអគារសម្រាប់តាំងពិព័រណ៍បុរាណវត្ថុ សម្បត្តិបេតិកភណ្ឌវប្បធម៌នៃប្រទេសនីមួយៗ ក៏ដូចជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិទូទាំងពិភពលោកជាដើម។ ដូច្នេះខាងក្រោមនេះគឺជាសារមន្ទីទាំង ១០ ដែលចំណាស់ជាងគេបំផុតនៅលើពិភពលោក នឹងមានអាយុកាលតាំងពី ២,៥០០ ឆ្នាំមុនមកម្លេះ។
១.សារមន្ទីរល្វ័រ (Louvre Museum)៖ សារមន្ទីរដែលចំណាស់ជាងគេមួយនេះស្ថិតនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលត្រូវបានកសាងឡើងនៅសតវត្សទី១៣ ក្នុងរជ្ជកាលព្រះចៅល្វីទី១៤ (Louis XIV)។
២.សារមន្ទីរកាពីតូលីណេ (Capitoline Museum)៖ កាពីតូលីណេគឺជាសារមន្ទីរដែលស្ថិតនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដែលត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៤៧១ ក្រោមស្នាព្រះហស្ដសម្ដេចប៉ាប ស៊ីក្សទូសទី៤ (Pope Sixtus IV)។ រហូតមកដល់ឆ្នាំ១៧៣៤ ទើបសារមន្ទីរកាពីតូលីណេត្រូវបានបើកឱ្យចូលទស្សនាជាសាធារណៈ។
៣.សារមន្ទីរវ៉ាទីកង់ (The Vatican Museum)៖ សារមន្ទីរមួយនេះដែរស្ថិតនៅរដ្ឋបុរីវ៉ាទីកង់ ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៥០៦ ក្រោមស្នាព្រះហស្ដសម្ដេចប៉ាប ជូលីអ៊ូសទី២ (Pope Julius II)។
៤.សារមន្ទី អឺម៉ូរី (The Royal Armouries)៖ សារមន្ទីរអឺម៉ូរី ស្ថិតនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៦៦០។
៥.សារមន្ទីរឃុនស្ត៍ (Kunst Museum)៖ ឃុនស្ត៍គឺជាសារមន្ទីរដែលស្ថិតនៅទីក្រុងបាសែល (Basel) ប្រទេសស្វីស នឹងត្រូវបានកសាងឡើងនៅឆ្នាំ១៦៦១។
៦.សារមន្ទីរអាស្មូលាន (The Ashmolean)៖ សារមន្ទីរនេះស្ថិតនៅទីក្រុងអុក្សហ្វឺដ (Oxford) ចក្រភពអង់គ្លេស ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៦៨៣។
៧.សារមន្ទីរឆាលីស្តុន (Charleston Museum)៖ សារមន្ទីរឆាលីស្តុនស្ថិតនៅរដ្ឋខាឡូរីណាខាងត្បូង (South Carolina) សហរដ្ឋអាមេរិក ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៧៧៣។![]()
៨.សារមន្ទីប៊ែលវេឌារ (Belvedere Palace)៖ ប៊ែលវេឌារគឺជាសារមន្ទីរដែលស្ថិតនៅទីក្រុងវ្យែន (Vienna) ប្រទេសអូទ្រីស នឹងត្រូវបានកសាងឡើងនៅឆ្នាំ១៧៨១។
៩.សារមន្ទីរឥណ្ឌា (Indian Museum)៖ សារមន្ទីរអាស៊ីមួយនេះស្ថិតនៅទីក្រុងកុលកត្តៈ (Kolkata) រដ្ឋបេងហ្កាល់ខាងលិច ប្រទេសឥណ្ឌា ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៨១៤ ពោលគឺនាសម័យអាណានិគមអង់គ្លេស ដែលកំពុងគ្រប់គ្រងត្រួតត្រាពិភពហិណ្ឌីនាពេលនោះ។
១០.សារមន្ទីរហឺរមីថេហ្គិ៍ (Hermitage Museum)៖ សារមន្ទីរដ៏ចំណាស់មួយនេះស្ថិតនៅទីក្រុងសាន់ភីតថឺស្បឺក (St.Petersburg) ប្រទេសរុស្ស៉ី ដែលកសាងឡើងនៅឆ្នាំ១៧៦៤។ រហូតមកដល់ឆ្នាំ១៨៥២ ទើបសារមន្ទីរហឺរមីថេហ្គិ៍ត្រូវបានបើកឱ្យសាធារណជនចូលទស្សនា៕










