ទឹកធ្លាក់អូរឆាំឆារ ដែលអ្នកខ្លះ ហៅថា ទឹកធ្លាក់អូរខ្មែរក្រហម បានលាក់ឆោម បាំងកាយក្នុងព្រៃឧទ្យានជាយូរឆ្នាំមកហើយ។ បច្ចុប្បន្នទឹកធ្លាក់ធម្មជាតិនេះ បានក្លាយជាគោលដៅទេសចរណ៍ធម្មជាតិថ្មីមួយ ប្រចាំតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដូចគ្នាទៅនឹងគោលដៅភ្នំខ្នងផ្សារ និងភ្នំខ្នងក្រពើដែរ ពីព្រោះទីតាំងទឹកធ្លាក់នេះ ក៏ស្ថិតនៅក្បែរខាងលិច ជើងភ្នំខ្នងក្រពើនោះស្រាប់។Cham Char ទឹកធ្លាក់ឆាំឆា - YouTube

ទឹកធ្លាក់នេះ មានទីតាំងស្ថិតនៅក្នុងតំបន់ខ្នងផ្សារ ដែលភ្ញៀវទេសចរណ៍នឹងឃើញផ្លូវ២ពេលទៅដល់ ដោយទឹកធ្លាក់អូរឆាំឆារនេះ គឺផ្លូវទីមួយ ហើយភ្ញៀវទេសចរណ៍ត្រូវបន្តឡើងទៅតាមខ្នងសំពៅ ហើយហួសទៅខ្នងផ្សារ និងខ្នងវិហារ ទើបអាច ទៅលេងនៅតំបន់ទឹកធ្លាក់នេះបាន។No photo description available.

ស្តាប់ទៅហាក់ពិបាកបន្តិច ក៏ប៉ុន្តែអំឡុងផ្លូវដើរឡើងនេះ ភ្ញៀវទេសចរណ៍អាចគយគន់ទេសភាពបៃតង និងជីវៈចម្រុះជាច្រើន ដោយរួមទាំងផ្កាព្រៃជាច្រើនប្រភេទដែលយើងសឹងតែមិនធ្លាប់បានឃើញទៀតផង ដែលវាក៏ជួយជម្រុញទឹកចិត្ត និងបំបាត់ការហត់នឿយបានមួយកម្រិត មុនឡើងទៅដល់ទឹកជ្រោះនោះ។No photo description available.

ដើម្បីងាយស្រួលក្នុងការទៅកម្សាន្តនៅរមណីយដ្ឋានមួយនេះ ភ្ញៀវទេសចរ ត្រូវ ទំនាក់ទំនងជាមួយសហគមន៍អេកូទេសចរណ៍តាំងបំពង់ ដែលមានទីតាំងស្ថិតនៅភូមិតាំងបំពង់  ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីរកមគ្គុទ្ទេសក៍សម្រាប់នាំផ្លូវ និងបម្រើ សេវាសហគមន៍មួយចំនួន ពីព្រោះមានតែប្រជាសហគមន៍នៅតំបន់នេះទេ ដែលអាចស្គាល់ផ្លូវនាំអ្នកទេសចរទៅដល់ទឹកធ្លាក់នេះបាន៕

រូបភាព៖ MrB hiking and Photography