បន្ទាប់ពីរងព្យុះភ្លៀងជាថ្មីពីមហាជនអ្នកប្រើបណ្តាញសង្គមតារាចម្រៀងជួរមុខក្នុងទ្រនំហ្កាឡាក់ស៊ី ខេម បានចេញទៅសាកថ្មជីវិតរយៈពេលមួយខែនៅប្រទេសបារាំង ខណៈល្ងាចថ្ងៃទី២ ខែសីហា នេះលោកបានទៅដល់ប្រទេសបារាំងដោយសុវត្ថិភាពហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU3Qu-udc_BI58tcQLTKUeeM3WCEZibxnhoJqFVS_4UWZyGd8v7MWIB87HUDVnVt6TB-8zJAO2Lijg1OW_JViPMjUCqutIBOx396DxvxzFigtqag2h6u9UUo2M2kDC1Ypi7_2hK9yfWi3Q6rdCJNFpNGVvIVwxtPHtmgGeBMnp0wfnH1hUWo8dHyJolUk/s768/image_2023-08-02_16-14-51.png

ដូចមហាជនអ្នកប្រើបណ្តាញសង្គមជា្របមកហើយថាកាលពីពេលថ្មីៗមកនេះលោក ខេម បានចេញមុខការពារមេរបស់ខ្លួនសាជាថ្មីនៅលើបណ្តាញសង្គមបន្ទាប់ពីឃើញមានការយាយីមកលើមេខ្លួនឥតឈប់ឈរ។ ខេម បានអះអាងថាផ្ទះមេរបស់ខ្លួនគ្មានឈើសូម្បីមួយចម្រៀកឡើងតែអ្នកការពារព្រៃឈើវិញមិនប្រាកដឡើយ។ ការចេញមុខធានាការអះអាងដូចនេះ ខេម ក៏រងនូវមតិរិះគន់ច្រើនពីសំណាក់មហាជនអ្នកលេងបណ្តាញសង្គម ព្រមទាំងលើកថាប្រសិនជាបន្តសកម្មភាពដូចនេះប្រជាប្រិយភាពរបស់តារាចម្រៀងរូបនេះច្បាស់ជាមិនដូចមុនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkphfE6Sbc1QlTxuSHG369uvAkHcSX7xp6UOzvdzwl-Z1eCIgXlpvYX_S9EaFxG7aqsi_6kAuPXQYY3cIjgnx5-XKaEhAvFgFZnbsjpta21HdbfAmWfF-upplp5IqXmF5XRlLYy685A9AGcO_LcEa9ZidXi3V91teGSjNBiXKyy1EFwKmcwtkfkSSUlJg/s1280/image_2023-08-02_16-14-51%20(2).png

ក្រោយពីមានបញ្ហាជាបន្តបន្ទាប់កាលពីថ្ងៃទី១ ខែសីហា នៅលើបណ្តាញសង្គមរបស់ ខេម បានសរសេរថា «សុំពេល១ខែសម្រាប់ពេលវេលាលំហែជីវិតនៅ ប៉ារីស»។ នៅល្ងាចថ្ងៃទី២ ខែសីហា នេះដែរ ខេម ក៏បានបង្ហោះសារបញ្ជាក់ប្រាប់អ្នកគាំទ្ររបស់ខ្លួនថាបានមកដល់ប្រទេសបារាំងដោយសុវត្ថិភាពហើយ។ លោកសរសេរថា «ខ្ញុំមកដល់ ប៉ារីសហើយ អរគុណបងប្អូនដែលបានជូនពរ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheqAO43QMiP2VW-HsbhKah8pRgq8X7TM5XAxiHT4xr7KBChTeILIWVKnsC4iAwFp4zDgtySVuUIn3tuSBEURCGSdKLg8X7Zfa6AeAwbyqvWcAsM5fQeeETcjDmDhj7X-Y75yPj7ewQS2RQT0ohiSqZ4LGA5NYsk-gkjbtAe_VegRduih9X8tVz0ZP_i-c/s2048/image_2023-08-02_16-15-03.png