ថ្មីៗនេះមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមកំពុងកើតក្តីខឹងសម្បារយ៉ាងខ្លាំងទៅលើតារាកំប្លែង និងជា YouTuber ជនជាតិម៉ាឡេស៊ីមានឈ្មោះថា Nigel Ng ឬត្រូវបានគេស្គាល់ថា Uncle Roger បានបណ្តុះបង្អាប់និងប្រើពាក្យមិនសមរម្យយ៉ាងខ្លាំងមកលើម្ហូបរបស់កម្ពុជា និងឡាវថា គ្រាន់តែជាម្ហូបកាកសំណល់ពីថៃប៉ុណ្ណោះ។Nigel Ng shares on not retiring 'Uncle Roger' just yet

តារាកំប្លែង និងជា YouTuber ជនជាតិម៉ាឡេស៊ីមានឈ្មោះ Nigel Ng ហៅ Uncle Roger ហើយត្រូវបានគេស្គាល់ថាជាបុគ្គលល្បីឈ្មោះមួយរូបនៅលើឆាណែលយូធូបរបស់លោកមានអ្នកចុច Subscriber រហូតជាង៨លាន លើហ្វេកប៊ុកមានជាង៣លាននាក់ និងនៅលើទិកតុកមានរហូតដល់ជាង១០លាននាក់។ បច្ចុប្បន្នបុរសម្នាក់នេះមានវ័យ៣២ឆ្នាំ និងមានប្រវត្តិបញ្ចប់ការសិក្សានៅក្នុង២០១៤ ជំនាញវិស្វកម្ម និងជំនាញផ្នែកទស្សនវិជ្ជានៅសាកលវិទ្យាល័យ Northwestern សហរដ្ឋអាម៉េរិក។Nigel Ng review – comedy's viral sensation undercooks his live show |  Comedy | The Guardian

អ្វីកាន់តែក្តៅងំក្នុងចិត្តប្រជាពលរដ្ឋខ្មែរ និងបានខឹងសម្បារទៅលើ YouTuber រូបនេះនោះគឺ Uncle Roger បានបង្ហោះវីដេអូមួយនៅលើឆាណែលយូធូបរបស់គេកាលពីថ្ងៃទី៣០ ខែកក្កដា ដើម្បីអបអរការទទួលបានចំនួន 8M SUBSCRIBER ប៉ុន្តែបែរជាបុរសម្នាក់នេះបានប្រើពាក្យមិនសមរម្យទាល់តែសោះមកលើម្ហូបខ្មែរ ដោយរូបគេបាននិយាយថា ម្ហូបខ្មែរនិងឡាវមិនឆ្ងាញ់ទេគ្រាន់ជាម្ហូបកាកសំណល់ពីថៃប៉ុណ្ណោះ។Nigel Ng Tickets, Tour & Concert Information | Live Nation UK

បន្ទាប់ពីបុគ្គលខាងលើនេះប្រើពាក្យមិនសមរម្យ មើលស្រាលម្ហូបខ្មែរដូចនេះហើយអ្នកលេងបណ្តាញសង្គមកម្ពុជាមិនត្រឹមតែផ្ទុះកំហឹងកើតក្តីខឹងសម្បារនោះទេតែក៏ទាមទារឱ្យ Uncle Roger សូមទោសប្រជាជនខ្មែរផងដែរចំពោះពាក្យសម្តីរបស់គេ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃខែឧសភា កន្លងទៅនេះ Uncle Roger ក៏ត្រូវបានគេបិទមិនឱ្យប្រើគណនីបណ្តាញសង្គមចិន Weibo ផងដែរបន្ទាប់ពីលោកបាននិយាយលេងសើច ចំអកឱ្យរដ្ឋាភិបាលចិន ហើយលោកក៏ប្រឈមនឹងរដ្ឋាភិបាលចិនតាមចាប់ខ្លួនផងដែរ៕