ក្រុមចម្រៀង ប៉ូឡារិច (POLARIX) ដែលមានសមាជិកពីររូបគឺ នរិទ្ធ និង ជូវី ត្រៀមតំណាងប្រទេសកម្ពុជាចូលរួមនៅក្នុងកម្មវិធីមហោស្រពតន្ត្រី AXEAN FESTIVAL 2023 នៅប្រទេសសឹង្ហបុរី នាថ្ងៃទី ២៨ និង ២៩ ខែតុលា។ នេះបើតាមផេកផ្លូវការរបស់ផលិតកម្មបារមីបញ្ជាក់នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។No photo description available.

ផលិតកម្មបារមីបានឱ្យដឹងថា «អបអរសាទរ “POLARIX” ដែលក្លាយជាសិល្បករតំណាងឱ្យប្រទេសកម្ពុជា ចូលរួមសម្តែងនៅក្នុងកម្មវិធីមហោស្រពតន្ត្រី AXEAN FESTIVAL 2023 នៅប្រទេសសិង្ហបុរីនាថ្ងៃទី ២៨ និង ២៩ តុលា ២០២៣ នេះ ។ នេះជារឿងគួរឱ្យរំភើបបំផុតសម្រាប់វិស័យតន្ត្រីរបស់ពួកយើង ដែលមានសិល្បករពោរពេញដោយសមត្ថភាពជាច្រើនរូបមានឱកាសបានចេញទៅសម្តែងក្រៅស្រុក »។May be an image of 2 people and eyewear

គួរបញ្ជាក់ផងដែរថាមហោស្រព AXEAN គឺជាមហោស្រពតន្ត្រីក្នុងស្រុកដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលនាំតន្ត្រីអាស៊ីអាគ្នេយ៍ទៅកាន់ឆាកពិភពលោក។មហោស្រពខាងលើនេះជាការបង្កើតថ្មី ដែលពីមុនត្រូវបានគេស្គាល់ថាជាកម្មវិធីមហោស្រព ASEAN Music Showcase Festival ដែល វណ្ណដា បានចូលរួមកាលពីឆ្នាំ២០២២ ខណៈពេលនេះក្រុម ប៉ូឡារិច នឹងត្រៀមតំណាងកម្ពុជាវិញម្តងចូលរួមជាមួយសិល្បករផ្សេងទៀតសរុបចំនួន២៩នាក់។No photo description available.

មហោស្រពខាងលើនេះ គ្រោងនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសិល្បៈ Goodman ហើយអាចចូលរួមទស្សនាដោយឥតគិតថ្លៃ ប៉ុន្តែត្រូវបានលើកទឹកចិត្តឱ្យអ្នកចូលរួមបរិច្ចាគដើម្បីជាទុនជួយគាំទ្រតន្ត្រីករ និងសិល្បករ៕