ស្ងាត់ៗ! សាំងឡើងថ្លៃម្តង៤០០រៀល និង ម៉ាស៊ូត៤៥០រៀលក្នុងមួយលីត្រ

តម្លៃប្រេង ចាប់ពីថ្ងៃទី១-១០ ខែសីហា ឆ្នាំ២០២៣ ????????

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF5iFakvDcecedKu2ebB5WJBL0IqgI99BPSkSG8yyR3kThUO1PbdJwno_AuYARTJVDm0NrpH034i0Jpr7DcctFdq2Jrni1NCwbW6fsbEChWtgFoic-0j0_iF7IY8FGGN6saX6msUaCIOPCF2xIp_Tvp9_8BlGq2gZ7tHx1fhkUOhtf7sPpZiP2oN-D2cu1/s1280/2023-08-01%2015.05.44.jpgតម្លៃប្រេងនៅកម្ពុជាទាំងប្រេងសាំង និង ប្រេងម៉ាស៊ូត ហក់ឡើងខ្ពស់ជាងមុនបើធៀបនឹងតម្លៃចាស់ក្នុងនោះសាំងឡើងថ្លៃដល់៤០០រៀលក្នុងមួយលីត្រ និងម៉ាស៊ូតឡើងថ្លៃ៤៥០រៀលក្នុងមួយលីត្រ។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។

តម្លៃប្រេងសាំងធម្មតាក្នុង១លីត្រ គឺថ្លៃ ៤ ៥៥០រៀល  និងប្រេងម៉ាស៊ូតថ្លៃ ៤ ៤៥០ រៀលក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីថ្ងៃទី១-១០ ខែសីហា ឆ្នាំ២០២៣។  

https://blogger.googleusercontent.com/img/a/AVvXsEiSWPvO_yQaDNXfqTwV6S2ZiOqQBSFcakEOstWy3uTYlt_cpo89jYN6hUV2QRgEpaf1kNUh5eyh9YiXKH1DDyHvE5wakM_2eTEXwfrgI8yA0BPvdr4BmS1nfv3_kp6yJXD34HelWnkyOgDTOv3FNTPoarE2mrQsIyqQYTikVIb6RPuFbr8sON1gVyHDKaZNគូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕